មិន ចេនី និង នីគី នីគី ពិតជាឈ្លោះមែន ទើបមិនទាន់ឃើញអ្នកទាំងពីរចាប់ដៃគ្នាថតឡើងវិញ ! 

មកទល់ពេលនេះពិធីការិនី មិន ចេនី បានរៀបការជិតមួយខែហើយ ហើយទំនាក់ទំនងនាងនិងតារា ចម្រៀង នីគី នីគី ហាក់កាន់តែឃ្លាតឆ្ងាយពីគ្នា រហូតធ្វើឱ្យអ្នកគាំទ្រជាច្រើននិយាយថា អ្នកទាំង ពីរពិតជាឈ្លោះគ្នាយ៉ាងពិតប្រាកដមែន ដូច្នេះ ហើយបានជាម្នាក់ៗចេះចេញធ្វើការងារ និង ធ្វើវិដេអូរៀងៗខ្លួន ។ 

ទើបបង្ហោះរូប Pre Wedding ស្អាតៗមិនបានប៉ុន្មានផង មិន ចេនី ចូលរោងការនៅថ្ងៃនេះក្រោយរងចាំពេលវេលាល្អអស់ពេលយ៉ាងយូរ ! 

ពិធីការិនី មិន ចេនី បានដឹកដៃគូស្នេហ៍ជាច្រើនឆ្នាំរបស់ខ្លួនចូលរោងការតាមប្រពៃណី ខ្មែរ នៅក្នុងថ្ងៃនេះ ដោយមានការចូលរួមពីមិត្តសិល្បករជា ច្រើន ។