កម្ពុជា ប្រាប់ពីការព្រួយបារម្ភទៅកាន់អាមេរិក ចំពោះបញ្ហាមីននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ

នៅចំពោះមុខមន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិក ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានសម្តែងការព្រួយបារម្ភចំពោះបញ្ហាមីន នាពេលបច្ចុប្បន្ន នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលមានលក្ខណៈស្មុគស្មាញ និងត្រូវការពេលវេលានិងថវិកាយ៉ាងច្រើនក្នុងការដោះស្រាយ។ ការបញ្ជាក់បែបនេះ ក្នុងឱកាសដែល ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ទទួលជួបពិភាក្សាការងារជាមួយ លោក Ethan Rinks នាយកកម្មវិធីនៃការិយាល័យកាត់បន្ថយនិងរំសាយសព្វាវុធនៃក្រសួងការបរទេសសហរដ្ឋអាមេរិក និងគណៈប្រតិភូ កាលពីថ្ងៃទី១២ ខែមីនា […]

សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកដល់ពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម រួមទាំងគ្រាប់បន្សល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ 

ក្នុងឱកាសប្រារព្ធខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៦ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចេញសារលិខិតរំលឹកដល់ជនរួមជាតិទាំងអស់ ជាពិសេសប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់រងផលប៉ះពាល់ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម រួមទាំងគ្រាប់បែកចង្កោម ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះ គ្រោះថ្នាក់ដែលបង្កឡើងដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះទាំងនោះ។ ក្នុងសារលិខិត សម្តេចធិបតី បានលើកឡើងថា សង្គ្រាមបានបន្សល់នូវមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលបណ្ដាលឱ្យ ប្រជាពលរដ្ឋរាប់ម៉ឺននាក់រងរបួស ធ្លាក់ខ្លួនពិការ […]

ទូតចិន៖ ការកាត់បន្ថយគ្រោះថ្នាក់ និងការកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា គឺជាគម្រោងអាទិភាពរបស់ប្រទេសចិន

ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានគូសបញ្ជាក់ពីការបន្តគាំទ្ររបស់រដ្ឋាភិបាលចិន ក្នុងវិស័យសកម្មភាពមីននៅកម្ពុជា ដោយបានចាត់ទុកវិស័យសកម្មភាពមីន ជាវិស័យអាទិភាពសំខាន់នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ជួយសង្រ្គោះដល់អាយុជីវិត និងលើកកម្ពស់ជីវិភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនោះ ឯកឧត្តមអគ្គរដ្ឋទូតចិន បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរមីន និងស្ថានទូតចិន ហើយគ្រោងនឹងរៀបចំដំណើរទស្សនកិច្ចរួមគ្នាសម្រាប់ចុះពិនិត្យសកម្មភាពបោសសម្អាតមីន ក្រោមគម្រោងគាំទ្រពីសាធារណរដ្ឋប្រជាមានិតចិន ក្នុងឆ្នាំ២០២៦ ខាងមុខនេះ ។ ការលើកឡើងរបស់ឯកអគ្គរដ្ឋទូតចិន ក្នុងពេលជួបជាមួយ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្រ្តី […]

អាមេរិកផ្តល់ជំនួយឥតសំណងដល់កម្ពុជា ៥លានដុល្លារ ដើម្បីជួយគាំទ្រកងឯកភាពកំចាត់មីននៅទិសខេត្តត្បូងឃ្មុំ និងទិសខេត្តឧត្តរមានជ័យ

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងលោក Hans Peter Risser ប្រធានអង្គការNPA នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានចូលរួមជាសាក្សីពីសំណាក់លោកស្រី Kelly Saltzman សហការីផ្នែកនយោបាយ នៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាង មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងអង្គការNPA ក្រោមគម្រោង “ ការពារអាយុជីវិត និងឆ្ពោះទៅលុបបំបាត់ផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា ” […]

ជប៉ុន ផ្តល់ជំនួយឥតសំណងជាង ១១លានដុល្លារ ដើម្បីគាំទ្រអង្គភាពស៊ីម៉ាក់បោសសម្អាតផ្ទៃដីចម្ការមីនក្នុងខេត្តចំនួន៣

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាបានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់អនុវត្តគម្រោង”សមាហរណកម្មការបោសសម្អាតមីននិងសង្គ្រោះជនពិការដោយសារមីន​ ដំណាក់កាលទី៣​ =​ Integrated Mine Clearance and Victim Assistance(Phase3)” ជូនរាជរដ្ឋាភិបាលកម្ពុជា​ ដើម្បីគាំទ្រអង្គភាពCMAC ដែលមានទឹកប្រាក់ចំនួន១.៧០០.០០០.០០០ យ៉េន (មួយពាន់ប្រាំពីររយលានយ៉េន) ប្រមាណជាង១១ លានដុល្លារអាមេរិក។ […]

CMAC ដាក់ពង្រាយកម្លាំងចាប់ពីខេត្តកោះកុងដល់ខេត្តព្រះវិហារ ដើម្បីឆ្លេីយតបបន្ទាន់ក្នុងការធានាសុវត្ថិភាពដល់ពលរដ្ឋភៀសសឹកវិលត្រឡប់ទៅភូមិឋានវិញ​

អង្គភាព CMAC បានដាក់ពង្រាយកម្លាំងចាប់ពីខេត្តកោះកុងដល់ខេត្តព្រះវិហារ ដើម្បីឆ្លេីយតបបន្ទាន់ក្នុងការធានាសុវត្ថិភាពដល់ពលរដ្ឋភៀសសឹកវិលត្រឡប់ទៅភូមិឋានវិញ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ហេង រតនា អគ្គនាយក​នៃមជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC)។ ឯកឧត្តមបានឱ្យដឹងថា កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបានជួបសំណេះសំណាលជាមួយសិក្ខាកាមហ្វឹកហ្វឺនពង្រឹងសមត្ថភាពបច្ចេកទេស​និងចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារទាំង ៩ខ្នង និងការបំពាក់សម្ភារបច្ចេកទេសតាមអគារនីមួយៗ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកម្ចាត់មីនខេត្តកំពង់ឆ្នាំង។ សំណង់អគារទាំងអស់ និងសម្ភារបច្ចេកទេសទទួលបានពីហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។ ក្នុងឱកាសនេះ​ ឯកឧត្តមបញ្ជាក់ថា​កម្លាំងអង្គភាព CMAC បាននិងកំពុងបំពេញប្រតិបត្តិការក្នុងការធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋដែលត្រូវវិលត្រឡប់ទៅភូមិឋាននិងផ្ទះសំបែងវិញ​ ដោយបានពង្រាយកម្លាំងនៅតំបន់រងផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានរបស់សៀមចាប់ពីខេត្តកោះកុង​ដល់ខេត្តព្រះវិហារ។ បើតាមឯកឧត្តម […]

ក្រសួងការពារជាតិ៖ ការចោទប្រកាន់របស់កងទ័ពភូមិភាគទី២ថៃ ក្នុងបំណងបំភ័ន្តសហគមន៍អន្តរជាតិ និងលាក់កំបាំងមហិច្ឆតារំលោភបំពានដែនអធិបតេយ្យកម្ពុជា

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃកម្ពុជា បញ្ជាក់ថា នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ព្រឹកមិញនេះ នៅក្នុងផេកផ្លូវការរបស់កងទ័ពភូមិភាគទី២ថៃ បានចេញផ្សាយថា “មានករណីផ្ទុះមីនចំនួនមួយគ្រាប់ នៅតំបន់ហួយតាម៉ារៀ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅវេលាម៉ោង ១៤:២០នាទីរសៀល និងបានចោទប្រកាន់ថាជាមីនដែលបានដាក់ដោយកម្ពុជា”។ ក្រសួងការពារជាតិកម្ពុជា បដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់របស់កងទ័ពភូមិភាគទី២ថៃមកលើកម្ពុជា ក្នុងគោលបំណងបំភ័ន្តសហគមន៍អន្តរជាតិ […]

អាជ្ញាធរមីនកម្ពុជា៖ សម្តីរដ្ឋមន្ត្រីការបទេសថៃ ក្នុងកាសែត Nikkei Asia ជាការចោទប្រកាន់គ្មានមូលដ្ឋាន និងផ្ទុយពីការពិត

អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានចេញសេចក្តីថ្លែងការណ៍បដិសេធយ៉ាងដាច់ខាត ចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃ ដែលបានផ្សាយក្នុងសារព័ត៌មាន Nikkei Asia ថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២៥ ដែលចោទប្រកាន់ថា កម្ពុជាបានដាក់មីនថ្មីតាមបណ្តោយព្រំដែន និងត្រូវអនុវត្តវិធានការក្រោមមាត្រា ៨ នៃអនុសញ្ញាអូតាវ៉ា។ អាជ្ញាធរមីនបញ្ជាក់ថា ការចោទប្រកាន់នេះគ្មានមូលដ្ឋាន ធ្វើឡើងដោយឯកតោភាគី និងផ្ទុយពីការពិត។ ក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី៣ ខែធ្នូនេះ អាជ្ញាធរមីនបញ្ជាក់ថា កម្ពុជាមិនធ្លាប់ប្រើប្រាស់មីនប្រឆាំងមនុស្សឡើយ […]

ក្រសួងការពារជាតិ អះអាងថា ជនជាតិចិនជាន់មីននៅតំបន់ព្រំដែន គ្មានប្រវត្តិចេញ-ចូលកម្ពុជាឡើយ

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកានេះ បញ្ជាក់នូវករណីនៃការផ្ទុះមីន ដែលជនជាតិចិនបានជាន់នៅតំបន់ព្រំដែនកម្ពុជា-ថៃ។  យោងតាមសេចក្តីរាយការណ៍ពីយោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា កាលពីវេលាម៉ោង ៣:២០នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ កងការពារព្រំដែនលេខ៥០៣របស់កម្ពុជា ដែលឈរជើងនៅក្នុងភូមិសាស្រ្តភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានឮសូរសំឡេងផ្ទុះគ្រាប់មីនចំនួន ០១គ្រាប់ ហើយបើតាមការពិនិត្យទីតាំងឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងតំបន់ចម្ការមីនរបស់កម្ពុជា […]

ទៀតហើយ! កងទាហាន២នាក់ រងរបួសដោយសារដើរជាន់មីន

មានទាហាន២នាក់ បានរងរបួស បន្ទាប់ពីបានដើរជាន់មីន នៅតំបន់ Huai Ta Maria ស្រុក Kantharalak ខេត្តស៊ីសាកេត ដែលកំពុងដើរល្បាតតាមផ្លូវ។ បើតាមយោធាថៃបញ្ជាក់ហើយត្រូវបានសារព័ត៌មានថៃ The Nation ចេញផ្សាយនៅថ្ងៃចន្ទសប្តាហ៍នេះ។ សម្តីយោធាថៃបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១០ ខែវិច្ឆិកា វេលាម៉ោងប្រហែល ៩និង៣០នាទីព្រឹកដែលទាហានថៃម្នាក់ឈ្មោះ Therdsak Samaphong បានរងរបួសបាក់កជើងខាងស្តាំ ខណៈដែលទាហានថៃម្នាក់ទៀតឈ្មោះ […]

5
Promotion