ប្រទេសក្បែរខាងថៃ, មីយ៉ាន់ម៉ា បញ្ចប់សមយុទ្ធយោធាជើងទឹកជាមួយរុស្សុី មាននាវាមុជទឹក និងនាវាចម្បាំងទំនើបៗ

កងទ័ពជើងទឹករុស្ស៊ី និងមីយ៉ាន់ម៉ា កាលពីថ្ងៃទី១៨ ខែវិច្ឆិកាបានបិទបញ្ចប់សមយុទ្ធយោធាជើងទឹករួមគ្នាឈ្មោះ «Marumex-2025» នៅសមុទ្រ Andaman ប្រកបដោយជោគជ័យ។ ការចាប់ផ្តើមនៃសមយុទ្ធយោធានេះត្រូវបានធ្វើឡើងរយៈពេល ៦ថ្ងៃចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា។ ក្រសួងការពារជាតិរុស្ស៊ីបានចេញផ្សាយវីដេអូឃើញមាននាវាចម្បាំងជាច្រើនបានចូលរួមនៅក្នុងសមយុទ្ធនេះ ដោយមានការបាញ់កាំភ្លើងធំ ការបើកនាវាក្នុងទម្រង់ជិតគ្នា និងប្រតិបត្តិការបាញ់គ្រាប់ពិតរួមជាមួយនឹងប្រតិបត្តិការឧទ្ធម្ភាគចក្រ។  ក្នុងនោះ នាវាមុជទឹក Minye Theinkhathu របស់មីយ៉ាន់ម៉ា និងនាវាចម្បាំង Muttama ក៏បានចូលរួមដែរ។ បើតាមសារព័ត៌មាន […]

យោធាមីយ៉ាន់ម៉ា បំផ្ទុះអគារឆបោកអនឡាញដ៏ធំ ធ្វើឲ្យថៃពង្រឹងសន្តិសុខទប់ស្កាត់ឧក្រិដ្ឋជនឆ្លងដែន

កងកម្លាំងសន្តិសុខថៃបានរារាំងការកើនឡើងយ៉ាងគំហុកនៃការមកដល់របស់ជនភៀសខ្លួន បន្ទាប់ពីការបំផ្ទុះលើកទី៤ របស់យោធាមីយ៉ាន់ម៉ានៅមជ្ឈមណ្ឌលឆបោកអនឡាញដ៏ធំមួយកន្លែងឈ្មោះ KK Park ។ បើតាមកាសែតថៃ The Nation ពេលនេះជនភៀសខ្លួនចម្រុះជាតិសាសន៍ប្រមាណ ១,៥២៥ នាក់បានរត់ឆ្លងដែនចូលទឹកដីថៃ ចំពេលមានការបង្ក្រាបមជ្ឈមណ្ឌលឆបោកដែលកំពុងបន្ត។ នៅថ្ងៃទី២៧ ខែតុលា ប្រភពពីព្រំដែនថៃ-មីយ៉ាន់ម៉ា បានរាយការណ៍ថា យោធាមីយ៉ាន់ម៉ាបានធ្វើការបំផ្ទុះអង្រួនមជ្ឈមណ្ឌល KK ក្នុងទីក្រុង Myawaddy ដែលជាមជ្ឈមណ្ឌលបោកប្រាស់តាមអនឡាញដ៏ធំមានទីតាំងនៅទល់មុខតំបន់ Mae Ku Mai […]

មនុស្សចម្រុះជាតិសាសន៍ ៦៧៧នាក់រត់ភៀសខ្លួនឆ្លងដែនចូលប្រទេសថៃ បន្ទាប់ពីយោធាមីយ៉ាន់ម៉ា ឆ្មក់បង្រ្កាបទីតាំឆបោកដ៏ធំមួយ

មនុស្សចម្រុះជាតិសាសន៍ប្រមាណ ៦៧៧នាក់ បានភៀសខ្លួនឆ្លងដែនចូលមកប្រទេសថៃ បន្ទាប់ពីយោធាមីយ៉ាន់ម៉ា ចុះឆ្មក់បង្រ្កាបលើមជ្ឈមណ្ឌលឆបោកដ៏ល្បីល្បាញបំផុតមួយ។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post នៅថ្ងៃទី២៤ ខែតុលា។ លោក Sawanit Suriyakul អភិបាលខេត្តតាក (TaK) ប្រទេសថៃ បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ មានមនុស្ស ៦៧៧នាក់ បានភៀសខ្លួនចេញពីមជ្ឈមណ្ឌល KK Park ដោយឆ្លងកាត់ទន្លេមួយចូលមកក្នុងប្រទេសថៃ។ បើតាមការចុះផ្សាយរបស់កាសែតថៃ […]

រដ្ឋាភិបាលសឹកមីយ៉ាន់ម៉ា បិទច្រកព្រំដែនដ៏សំខាន់ជាមួយថៃធ្វើឲ្យអ្នកជំនួញព្រួយបារម្ភកាន់តែខ្លាំង

អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ា នៅថ្ងៃអង្គារទី ១៩សីហា២០២៥ បានអះអាងថា របបសឹកមីយ៉ាន់ម៉ាបានសម្រេចបិទ ច្រកព្រំដែនដ៏សំខាន់ជាមួយថៃតាំងពីថ្ងៃចន្ទទី១៨សីហាមកដែលបានធ្វើឱ្យប្រទេសថៃខាតបង់ថវិកាអស់ប្រមាណ ១៣០ពាន់លានបាត។  ការសម្រេចបិទច្រកអន្តរជាតិក្នុងរដ្ឋ Kayin ទល់មុខស្រុក Mae Sot របស់ថៃ ដោយមីយ៉ាន់ម៉ាបានរកឃើញថា ភាគីថៃលូកដៃចិញ្ចឹមចលនាសកម្មប្រយុទ្ធការ៉ែន ដែលប្រឆាំងនឹងរដ្ឋាភិបាលមីយ៉ាន់ម៉ា។ នៅថ្ងៃទី១៨សីហា អាជ្ញាធរមីយ៉ាន់ម៉ា បានសម្រេចបិទច្រកព្រំដែនឆ្លងទៅថៃ ក្នុងរដ្ឋKayin ទល់មុខស្រុកMae Sotថៃ មិនឱ្យយានយន្តដឹកទំនិញពាណិជ្ជកម្មនានាចេញចូល ដោយគ្មានពន្យល់អំពីមូលហេតុអ្វីទាំងអស់។ ប្រភពពីយោធាទទួលកិច្ចការព្រំដែនមីយ៉ាន់ម៉ា […]

ពលរដ្ឋស៊ីវិល ២៤នាក់ស្លាប់ក្នុងហេតុការណ៍យោធាមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកក្បែរព្រំដែនថៃ

យោធាមីយ៉ាន់ម៉ា បន្តទម្លាក់គ្រាប់បែកទម្ងន់ដល់ទៅ ៥០០ផោន (២២៧គីឡូក្រាម) ក្នុងសហគមន៍មួយក្នុងរដ្ឋ Karenni នៃប្រទេសមីយ៉ាន់ម៉ា ដែលនៅជាប់ជាមួយនឹងព្រំដែនថៃ មានមនុស្សយ៉ាងហោចណាស់ ២៤នាក់ត្រូវបានរាយការណ៍ថា ស្លាប់កាលពីថ្ងៃទី ១៧ ខែ សីហា។ អាជ្ញាធររដ្ឋ Karenni បានឲ្យដឹងថា គិតត្រឹមល្ងាចថ្ងៃទី ១៨ ខែ សីហា ចំនួនអ្នកស្លាប់ដោយសារការទម្លាក់គ្រាប់បែកកើនដល់ ២៤នាក់ និងរងរបួសជាច្រើននាក់ទៀត ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធនានាព្រមទាំងផ្ទះសម្បែងពលរដ្ឋនៅក្នុងសហគមន៍ត្រូវបានបំផ្លាញស្ទើរតែទាំងស្រុងផងដែរ។ […]

ប្រធានាធិបតីស្តីទីមីយ៉ាន់ម៉ា ដែល​លើក​បន្តុប​ដោយ​ឧត្តមសេនីយ៍ មីន អ៊ុនឡាំង បានទទួលមរណភាព

លោក Myint Swe ប្រធានាធិបតីស្តីទីរបស់ប្រទេសមីយ៉ាន់ម៉ា បាន​ទទួល​មរណភាព​​នៅ​ថ្ងៃព្រហស្បតិ៍​​នេះ ក្នុង​​វ័យ​​៧៤ឆ្នាំ។ នេះបើតាមបណ្តាញ​ផ្សព្វ​ផ្សាយ​ក្នុងស្រុកមីយ៉ាន់ម៉ា។  លោក Myint Swe ​ ដែល​លើក​បន្តុប​ដោយ​របបសឹក​ក្រោម​ការ​ដឹកនាំ​ធ្វើ​រដ្ឋ​ប្រហារ​​ដោយឧត្តមសេនីយ៍ មីន អ៊ុនឡាំង (Min Aung Hlaing) ជាប្រធានក្រុមប្រឹក្សារដ្ឋ ឲ្យ​ឡើង​កាន់តំណែង​​ប្រធានាធិបតីស្តីទី ​កាលខែ​កុម្ភៈ​ឆ្នាំ​២០២១។ សារ​​ព័ត៌មាន AP បានផ្សាយ​ថា មេដឹកនាំដ៏សំខាន់​របបសឹកមីយ៉ាន់ម៉ា លោក […]

ចុមយក្ស! ទាហានមីយ៉ាន់ម៉ា ច្រឡំបាញ់ទាហានខ្លួនឯង ដោយយន្តហោះគ្មានមនុស្សបើក

សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា មានទាហានមីយ៉ាន់ម៉ា ចំនួន ១៩នាក់ រួមទាំងមេបញ្ជាការម្នាក់បានរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីទហានមីយ៉ាន់ម៉ាខ្លួនឯង ច្រឡំធ្វើការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក អំឡុងពេលប្រយុទ្ធជាមួយទាហាន Arakan Army (AA) នៅទីក្រុង Kyaukphyu រដ្ឋ Rakhine កាលពីថ្ងៃទី ១៣ខែកក្កដា។ យោងតាមការផ្សាយរបស់កាសែត Mizzima News ទាហានមីយ៉ាន់ម៉ាកំពុងធ្វើប្រតិបត្តិការនៅជិតភូមិ Gonechwain ប៉ុន្តែពួកគេត្រូវបានកំណត់អត្តសញ្ញាណខុសថាជាអ្នកប្រយុទ្ធរបស់ Arakan Army […]

របបយោធាមីយ៉ាន់ម៉ាវាយប្រហារតាមអាកាស បានសម្លាប់កុមារសិស្សសាលា ១៧ នាក់ និង ២០នាក់ផ្សេងទៀតរងរបួស

របបយោធាដែលកំពុងកាន់អំណាចបានវាយប្រហារតាមផ្លូវអាកាស ដោយបានសម្លាប់សិស្សានុសិស្សយ៉ាងហោចណាស់ ១៧នាក់ និង ២០នាក់ផ្សេងទៀតរងរបួសនៅឯសាលារៀនមួយកន្លែងក្នុងតំបន់គ្រប់គ្រងដោយក្រុមប្រឆាំងកាលពីថ្ងៃចន្ទ បើទោះបីជាបទឈប់បាញ់ត្រូវបានធ្វើឡើងបន្ទាប់ពីការរញ្ជួយដីដ៏បំផ្លិចបំផ្លាញក៏ដោយ។ នេះបើយោងតាមរដ្ឋាភិបាលស្រមោលរបស់ប្រទេសមីយ៉ាន់ម៉ា បានបញ្ជាក់នៅថ្ងៃទី១២ ខែឧសភានេះ។  សាលាដែលដំណើរការដោយរដ្ឋាភិបាលរួបរួមជាតិស្រមោល ស្ថិតនៅក្នុងទីក្រុង Depayin ភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា ក្នុងតំបន់ Sagaing ចម្ងាយប្រហែល ១៦០ គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុង Mandalay និងមិនឆ្ងាយពីចំណុចកណ្តាលនៃការរញ្ជួយដីកាលពីថ្ងៃទី ២៨ ខែមីនា។ អ្នកនាំពាក្យ NUG […]