សម្តេចធិបតី ហ៊ុន ម៉ាណែត ចាប់ផ្តើមចុះមូលដ្ឋាន ដោយមិនជូនដំណឹងមុនឡើយ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅពេលសម្ដេចចុះមូលដ្ឋាន នឹងមិនជូនដំណឹងជាមុនឡើយ តែអាចប្រាប់មុន១០នាទីប៉ុណ្ណោះ។ ទន្ទឹមនេះ សម្តេចធិបតីបានលើកឡើងពីការប៉ុនប៉ងធ្វើឃាតថ្នាក់ដឹកនាំ នៅប្រទេសមួយចំនួន នាពេលថ្មីៗនេះដូចជានៅអាមេរិកជាដើម។ បើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត ការមិនជូនដំណឹងមុននៅពេលចុះមូលដ្ឋាន ក៏ជាចំណែកមួយក្នុងការធានាសន្ដិសុខផងដែរ។ ជាមួយនឹងថ្លែងបែបនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏សុំការអនុញ្ញាតលោកជំទាវបណ្ឌិត ដើម្បីចុះមូលដ្ឋានក្តាប់នូវបញ្ហាផ្សេងៗ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ […]

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រាប់មន្ត្រីមូលដ្ឋានត្រូវប្រែក្លាយខ្លួនជាអ្នកបម្រើប្រជាជនសម័យកាលឌីជីថល

ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានណែនាំដល់ក្រុមប្រឹក្សាខេត្តព្រៃវែង សហការជាមួយគណៈអភិបាល ត្រូវប្រែក្លាយខ្លួនជាអ្នកបម្រើប្រជាជនសម័យកាលឌីជីថល ពោលគឺលឿនរហ័ស មានប្រសិទ្ធភាព និងផ្តល់ភាពកក់ក្តៅជូនប្រជាជនក្នុងមូលដ្ឋាន។ ឯកឧត្តមបានលើកឡើងបែបនេះ ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តព្រៃវែង អាណត្តិទី៤ នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ប្រារព្ធនៅសាលាខេត្តព្រៃវែង។ យោងតាមព្រះក្រឹត្យព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសសមាសភាពថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានទូទាំងប្រទេស

ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសសមាសភាពថ្នាក់ដឹកនាំ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានទូទាំងប្រទេស ដោយបានណែនាំប្រធានក្រុមការងារថ្នាក់រាជធានី ខេត្ត ចាត់តាំងបង្កើតក្រុមការងារថ្នាក់ក្រុង ស្រុក ខណ្ឌ ឱ្យបានរួចរាល់មុនដំណាច់ឆ្នាំ២០២៣ ដើម្បីចាប់ផ្តើមការចុះស្វែងយល់ និងទទួលសំណើសំណូមពររបស់ប្រជាពលរដ្ឋ ហើយខិតខំដោះស្រាយឱ្យបានសមស្រប និងទាន់ពេលវេលា។ ទន្ទឹមគ្នានេះដែរ សម្តេចធិបតីណែនាំដល់ក្រុមការងារ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីធានាថា គោលនយោបាយអាទិភាពទាំងឡាយ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ […]

ប្រមុខរាជរដ្ឋាភិបាល ប្រកាសថា អាណត្តិទី៧នេះ គឺបាញ់ឆ្ពោះទៅមូលដ្ឋាន

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិធានការគន្លឹះរបស់រាជរដ្ឋាភិបាល គឺពង្រឹង ជាងពង្រីក ជាពិសេសការកែទម្រង់ បាញ់ឆ្ពោះទៅថ្នាក់ក្រោមជាតិ។ សម្តេចគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងបន្តពង្រឹង និងសម្រួចការធ្វើវិមជ្ឈការ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មី និងសមិទ្ធិផលនានានៅខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន នៅព្រឹកទី៣០ ខែតុលា ឆ្នាំ២០២៣។ សម្តេចធិបតី […]

5
Promotion