ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញ ជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយ សភាពការថ្មីៗ និងអប់រំចិត្តសាស្រ្ត ដល់នាយទាហាន នាយទាហានរង និងពេលទាហាន របស់តំបន់ប្រតិបត្តិការសឹករងកណ្តាល។ ឯកឧត្តម មេបញ្ជាការបានលើកឡើងពីការវិវត្តថ្មីៗនៃស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃ និងបានបង្ហាញភាពប៉ិនប្រសព ទៅលើកិច្ចការងារជាតិ ជាមួយនិងបទពិសោធន៍ នៃការងារដឹកនាំប្រទេសរបស់សម្តេចតេជោ ក៏ដូចជាសម្តេចធិបតី និងថ្នាក់ដឹកនាំជាឥស្សរជនឆ្នើមជាតិ ដែលបានឆ្លងកាត់សម័យសង្រ្គាម […]

