ថ្មីៗនេះតារាសម្តែង និងបង្ហាញម៉ូដ ម៉ាច ដាវី បានបោះប្រាក់ផ្ទាល់ខ្លួនខ្ទង់ម៉ឺនដុល្លារដើម្បីបើកអាជីវកម្មខាងផ្នែកសម្រស់ ដោយសុខចិត្តដកខ្លួន២ឆ្នាំពីការប្រកួតសម្រស់ ។  កាលពីឆ្នាំ២០២៤ កញ្ញា ម៉ាច ដាវី ធ្លាប់បានចូលរួមនៅក្នុងការប្រកួតសម្រស់ដ៏ធំមួយ ថ្វីដ្បិតតែមិនជាប់ជាម្ចាស់ជ័យលោភី ប៉ុន្តែនាងក៏បានឈានដល់ Top សំខាន់ផងដែរ ។ កញ្ញា ម៉ាច ដាវី នៅតែមានបំណងនិងត្រឡប់មកចូលរួមប្រកួតនៅក្នុងកម្មវិធីសម្រស់ជាថ្មីម្តងទៀត ដើម្បីបំពេញក្តីស្រមៃរបស់ខ្លួន ប៉ុន្តែសម្រាប់ពេលវេលាច្បាស់លាស់ក្នុងការវិលត្រឡប់នោះ នាងបាននិយាយថា នាងសុំពេកប្រមាណ២ ឆ្នាំ ដើម្បីធ្វើការងាររកស៊ីឱ្យជោគជ័យសិន មុននឹងនាងត្រឡប់មកដណ្តើមមកុដជាថ្មី ។ […]