យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃពុធបានដកស្រង់សម្តីក្រុមមន្ត្រីអាមេរិក និងអ្នកជំនាញយោធា បាននិយាយថា យន្ដហោះចម្បាំងបំបាំងកាយ F-35 ដែលប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសពីគម្រោងលក់ទៅឱ្យ អារ៉ាប៊ីសាអូឌីត គឺជាប្រភេទយន្ដហោះមានបច្ចេកវិទ្យាទាបជាងយន្ដហោះចម្បាំង F-35 ដែលអ៉ីស្រាអែលកំពុងប្រើ។ គួរឲ្យដឹងថា ដើម្បីជាកិច្ចស្វាគមន៍ដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ មហាំម៉ាត់ ប៊ីនសាល់ម៉ាន រជ្ជទាយាទរបស់អារ៉ាប៊ីសាអូឌីត មកកាន់សេតវិមានក្នុងសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ត្រាំ បានប្រកាសពីគម្រោងលក់យន្ដហោះចម្បាំង […]
Tag: យន្តហោះចម្បាំង
អាមេរិក បន្ថែមម៉ោងធ្វើការពន្លឿនផលិតយន្តហោះចម្បាំង F-16V ៦៦គ្រឿងឲ្យកោះតៃវ៉ាន់
ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយនៅថ្ងៃចន្ទថា សហរដ្ឋអាមេរិកកំពុងធ្វើការបន្ថែមម៉ោងដើម្បីបង្កើនល្បឿននៃការផលិតយន្តហោះចម្បាំង F-16V បំពាក់ដោយមីស៊ីល ដែលបានពន្យារពេលប្រគល់ទៅកាន់កោះតៃវ៉ាន់ ដោយសារបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់។ តៃវ៉ាន់ ដែលប្រឈមមុខនឹងការគម្រាមកំហែងយោធាកើនឡើងពីទីក្រុងប៉េកាំង បានត្អូញត្អែរពីការពន្យារពេលម្តងហើយម្តងទៀតចំពោះសព្វាវុធដែលបានបញ្ជាទិញពីសហរដ្ឋអាមេរិក ដែលជាប្រទេសគាំទ្រ និងផ្គត់ផ្គង់អាវុធអន្តរជាតិដ៏សំខាន់បំផុតរបស់ខ្លួនដែលទាមទារដោយចិន។ នេះបើតាមសារព័ត៌មាន Reuters ចុះផ្សាយ។ នៅក្នុងរបាយការណ៍មួយទៅកាន់សមាជិកសភា ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា ការបញ្ជូនយន្តហោះចម្បាំង F-16V ទាំង ៦៦ គ្រឿង ដែលដំបូងគេរំពឹងថានឹងមកដល់នៅចុងឆ្នាំ២០២៦ ត្រូវបានពន្យាពេលវិញដោយសារតែរំខាននៃខ្សែសង្វាក់ផលិតកម្ម។ ក្រសួងបាននិយាយថា […]
ប្រទេសស៊ុយអែត លក់យន្តហោះចម្បាំង Gripen ៤គ្រឿងទៅឲ្យថៃ
ប្រទេសស៊ុយអែតបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់យន្តហោះចម្បាំង Gripen Gripen E/F ចំនួន ៤ គ្រឿងដែលផលិតដោយក្រុមហ៊ុន Saab ទៅកាន់ប្រទេសថៃ។ អគ្គនាយកដ្ឋានរដ្ឋបាលសម្ភារៈការពារជាតិស៊ុយអែត (FMV) លោក Mikael Granholm បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចព្រមព្រៀងនេះ ធ្វើឡើងដើម្បីពង្រឹងឱកាសអភិវឌ្ឍន៍រយៈពេលវែងសម្រាប់យន្តហោះចម្បាំងស៊ុយអែត។ ក្រុមហ៊ុន Saab បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា កិច្ចព្រមព្រៀងនេះ រួមមាន៖ យន្តហោះ Gripen […]
