មន្ត្រីក្រសួងធនធានទឹក ណែនាំឲ្យពលរដ្ឋប្រើប្រាស់ទឹកសន្សំសំចៃខ្ពស់ រហូតដល់រដូវវស្សាខាងមុខ

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៤ ខែមីនា បានឲ្យដឹងពីដំណើរចុះបេសកកម្មតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប ក្រុមការងារបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អមដំណើរដោយឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម និងមន្រ្តីបច្ចេកទេសក្រសួង សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ […]

រដូវប្រាំង២០២៤៖ កម្ពុជា កាន់តែក្តៅហើយស្ងួត ខណៈភ្លៀងធ្លាក់តិចជាងឆ្នាំមុខ

ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹង ស្តីពីការព្យាករអាកាសធាតុលើកទី២ សម្រាប់រដូវប្រាំង​ពីខែមីនា ដល់ដើមរដូវវស្សា ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីបានធ្វើការតាមដាន វិភាគ និងព្យាករណ៍ពីស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយមសូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបអំពីស្ថានភាពអាកាសធាតុនៅក្នុងរដូវប្រាំង និងដើមរដូវវស្សាចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២៤ ។ ក្រសួងធនធានទឹក បានឲ្យដឹងថា យោងតាមការតាមដានទៅលើការពិនិត្យសង្កេត និងព្យាករស្ថានភាពវិវត្តន៍នៃសីតុណ្ហភាពលើផ្ទៃសមុទ្រប៉ាស៊ីហ្វិក ក្បែរអេក្វាទ័របង្ហាញឱ្យឃើញថា៖ ចាប់ពីខែមីនាដល់ខែមេសា ឆ្នាំ២០២៤ អត្រានៃបាតុភូតអែលនីណូ […]

ពេលគម្រោងទំនប់ទឹកអាងទាំងនេះរួចរាល់ ខេត្តភាគពាយ័ព្យ​លែងបារម្ភបញ្ហាខ្វះខាតទឹកនៅរដូវប្រាំងទៀតហើយ

ក្រសួងធនធានទឹក និងឧតុនិយម​បានឲ្យដឹងនៅថ្ងៃទី២២ ខែកុម្ភៈនេះថា ក្នុងឱកាសចុះពិនិត្យការងារតាមបណ្តាខេត្តនាភាគពាយ័ព្យ​ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ​ក្រសួងធនធានទឹកនិងឧតុនិយម និងឯកឧត្តម ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ ព្រមទាំង​សហការី​ប្រធាន​អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយម​ខេត្តបាត់ដំបង​ និងខេត្ត​ប៉ៃលិន​បានចុះពិនិត្យទំនប់អាងស្ទឹងក្រញូងក្នុងភូមិសាស្រ្តស្រុករតនមណ្ឌល​ និងស្រុកសំឡូត​ក្បាលស្ទឹងសង្កែ ចំងាយ ៣០ គីឡូម៉ែត្រ​ប៉ែកខាងលើពីសំណង់សេកសករបស់ខេត្តបាត់ដំបង និងទំនប់អាងស្ទឹងស្លេវ ទំនប់អាងបរហ៊ុយនិងទំនប់អាងបុសស្អំ​ក្នុងខេត្តប៉ៃលិន ដើម្បីឈានទៅអនុវត្តនីតិវិធីបន្តនាពេលខាងមុខនេះ។ ឯកឧត្តមរដ្ឋលេខាធិការ​បញ្ជាក់ថា​ ពេលអនុវត្តគម្រោងរួចទំនប់ទឹកអាងក្រញូង​មានសារសំខាន់ក្នុងការដោះស្រាយបញ្ហាទឹកជំនន់ស្ទឹងសង្កែដែលតែងជន់លិច​ខេត្តបាត់ដំបង និងអាចកាត់បន្ថយជាអតិបរមាលើគ្រោះរាំងស្ងួតក្នុង​ខេត្តមួយនេះ។ ទំនប់ទឹកអាងក្រញូងនឹងក្លាយជាមូលដ្ឋាន​សន្តិសុខទឹក​ដ៏ធំរបស់ខេត្តបាត់ដំបង​ជាពិសេសដោះស្រាយការខ្វះខាតទឹកក្នុងតំបន់អាងទឹកកំពីងពួយ​អាងទឹកសេកសក​ដោះស្រាយ​​លើបញ្ហាគ្រោះរាំងស្ងួតក្នុងតំបន់កង្ហត […]

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈដោះស្រាយបញ្ហាទឹក ខណៈរដូវប្រាំងអូសបន្លាយយូរ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធដែលបានខិតខំអន្តរាគមន៍ទាន់ពេលវេលាក្នុងការដោះស្រាយបញ្ហាដែលពលរដ្ឋក្នុងតំបន់មួយចំនួនខ្វះទឹកធ្វើស្រែប្រាំង ដោយសារឆ្នាំនេះស្រូវឡើងថ្លៃហើយ កសិករសម្រុកធ្វើស្រែប្រាំងលើសផែនការ។ សម្ដេច ក៏បានណែនាំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈដោះស្រាយបញ្ហាទឹក ពីព្រោះការប្រែប្រួលអាកាសធាតុអាចធ្វើឱ្យរដូវប្រាំងឆ្នាំនេះអូសបន្លាយពេលយូរ។ សម្តេចធិបតី ក៏បានណែនាំឱ្យពិនិត្យ និងស្តារប្រព័ន្ធធារាសាស្ត្រ តាមគ្រប់លទ្ធភាពដែលមាន។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ […]