កម្ពុជា សាកល្បងដាំសារាយសមុទ្រសិប្បនិម្មិត ដើម្បីបង្កើនវារីសត្វសមុទ្រ

រដ្ឋបាលជលផល សហការជាមួយសាកលវិទ្យាល័យ Kyoto Prefectural University និងក្រុមហ៊ុន Aqua Note នៃប្រទេសជប៉ុន បានសាកល្បងបំពាក់ និងដាំសារាយសិប្បនិម្មិត C-lant នៅសហគមន៍នេសាទភូមិថ្មី ខេត្តកែប ដោយមានការចូលរួមពីសមាជិកសហគមន៍នេសាទ មន្រ្តីខណ្ឌរដ្ឋបាលជលផល និងនិស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ រដ្ឋបាលជលផល បានឲ្យដឹងថា ការដាំសារាយសមុទ្រ សិប្បនិម្មិត C-lant ផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដូចជាបង្កើនស្តុកធម្មជាតិ ជាទីជម្រក កន្លែងផ្តល់ចំណី […]

រដ្ឋបាលជលផល៖ រូបថតពីលើអាកាសជាផ្នែកមួយតូចនៃបឹងទន្លេសាប និងប្រើឧបករណ៍នេសាទស្របច្បាប់

រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជម្រាបជូនសាធារណជនឱ្យបានជ្រាបថា កន្លងមក មានបណ្តាញសង្គម Facebook បានផ្សាយអំពីការដាក់របាំងសាច់អួននិងលបនៅក្នុងបឹងទន្លេសាប ករណីនេះរដ្ឋបាល ជលផលធ្វើការបំភ្លឺដូចខាងក្រោម៖ ១. ទីតាំងដែលត្រូវបានថតយកមកផ្សព្វផ្សាយ គឺជាផ្នែកមួយតូចនៃបឹងទន្លេសាបតែប៉ុណ្ណោះដែលមានឈ្មោះថា “កន្លុកបាយក្អែក” នៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មិនមែនស្ថិតនៅលើផ្ទៃបឹងទន្លេសាប ឬច្រកផ្លូវ ដែលត្រីឆ្លងកាត់នោះឡើយ។ ២. ទីតាំងនោះជាឆកនិងមានប្រជាពលរដ្ឋ ជាច្រើនពាន់គ្រួសាររស់នៅកកកុញក្បែរទីតាំងនោះ។ នៅពេលទឹកធំក្នុង រដូវវស្សា […]

រដ្ឋបាលជលផល ហាមឃាត់ការលែងប្រភេទត្រីដែលមានប្រភពពីក្រៅប្រទេស ចូលក្នុងដែនទឹកធម្មជាតិ

រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហាមឃាត់ការលែងប្រភេទត្រីនិងវារីសត្វមានប្រភពពីក្រៅប្រទេស ចូលក្នុងដែនទឹកធម្មជាតិ ព្រោះប្រភេទទាំងនោះមួយចំនួនជាប្រភេទកាច និងស៊ីសាច់ជាអាហារ ដែលនឹងបង្កហានិភ័យដល់ប្រភេទមច្ឆជាតិក្នុងប្រទេសនិងប្រព័ន្ធអេកូឡូស៊ី។ ក្នុងសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៥ ខែមករានេះ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអង្កេតឃើញថា កន្លងទៅថ្មីៗនេះ មានបងប្អូន ខ្លះបានលែងត្រីក្រៅប្រទេសចូលក្នុងដែនទឹកធម្មជាតិ សកម្មភាពនេះនឹងអាចបង្កហានិភ័យដល់មច្ឆជាតិក្នុងប្រទេស។ ប្រភេទត្រីឬវារីសត្វដែលមានប្រភពពីក្រៅប្រទេសមួយចំនួនជាប្រភេទកាច ស៊ីសាច់ជាអាហារ ឬសាយកូនលឿន ដូច នេះវានឹងស៊ីត្រីក្នុងធម្មជាតិ […]

ទទួលបានលិខិតសរសើរ ក្រោយសង្គ្រោះ និងលែងផ្សោតសមុទ្រមួយក្បាល ចូលក្នុងសមុទ្រវិញ

រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្តល់លិខិតសរសើរ ចំពោះលោក ឈុន ប៊ុនឆួយ នៅភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលបានសង្គ្រោះនិងលែងសត្វផ្សោតក្បាលត្រឡោក​១ក្បាល អាយុប្រមាណ៣ឆ្នាំ ទម្ងន់ជាង៤០គីឡូក្រាម ប្រវែងជាង១ម៉ែត្រ ចូលក្នុងសមុទ្រវិញ បន្ទាប់ពីសត្វផ្សោតនេះបានរុំជាប់នឹងខ្សែរនងនៃឧបករណ៍នេសាទអ្នាក់មឹកសំបកខ្យង នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។ រដ្ឋបាលជលផល ចាត់ទុកសកម្មភាពនេះ គឺជាគំរូដ៏ល្អនិងមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការរួមចំណែកថែរក្សា […]

រួសរាន់! រដូវត្រីត្រូវ ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែធ្នូនេះ

ក្នុងរដូវនេសាទឆ្នាំ២០២៣-២០២៤ តាមការសង្កេត ត្រីចាប់ផ្តើមបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដាយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ រដ្ឋបាលជលផលអំពាវនាវដល់ប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក […]

ប្រជានេសាទ ដែលព្រលែងត្រីរាជចូលបឹងទន្លេសាបវិញ ទទួលបានលិខិតសរសើរ និងចាត់ទុកជាគំរូដ៏ល្អ

រដ្ឋបាលជលនៃក្រសួងកសិកកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្តល់លិខិតសរសើរដល់លោកលោក ដែង ម៉ៅ នៅភូមិទី៦ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ដែលបានលែងប្រភេទត្រីរាជ១ក្បាល ដែលនេសាទបាន ទម្ងន់៥០គីឡូក្រាម ប្រវែង១,៥ម៉ែត្រ ចូលក្នុងបឹងទន្លេសាបវិញ។ ក្រសួងកសិកកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងអំណរគុណ និងកោតសរសើរលោក ដែន ម៉ៅ ចំពោះទង្វើជាគំរូនេះ និងស្នើសូមឲ្យបងប្អូនប្រជានេសាទទាំងអស់នៅលើបឹងទន្លេសាប រួមគ្នាយកចិត្តទុកដាក់ថែរក្សា […]

ហានិភ័យ! អាជ្ញាធរ ណែនាំដល់អ្នកចិញ្ចឹមក្រពើកុំធ្វេសប្រហែស បន្ទាប់ពីក្រពើ ៣ក្បាល រួចចេញពីអាងបង្ករការភ័យខ្លាចដល់ពលរដ្ឋ

រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៨ ខែតុលានេះ បានឲ្យដឹងពីករណីក្រពើជំទង់ ៣ក្បាល បានរួចចេញពីកន្លែងចិញ្ចឹម កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅភូមិត្រពាំងត្រាវ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ដោយការធ្វេសប្រហែសរបស់កម្មករពុំបានចាក់សោទ្វារអាង ក្រោយពីបានផ្តល់ចំណីរួច។ រដ្ឋបាលជលផល បញ្ជាក់ថា ក្នុងថ្ងៃដដែល ក្រពើដែលរួច១ក្បាល ត្រូវបានប្រជាពលរដ្ឋវាយឱ្យរបួស និង២ក្បាលទៀតត្រូវម្ចាស់ចាប់បាន នៅចន្លោះម៉ោង១១-១២យប់ បច្ចុប្បន្នក្រពើទាំង៣ក្បាលនេះ […]