ក្នុងពេលចុះជួបកម្មករនិយោជិតនៅតាមបន្ទប់ជួល ម្ដុំផ្សារសាំហាន់ ស្ថិតក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសាកសួរនិងទទួលបានព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងជីវិតរស់នៅប្រចាំថ្ងៃ ការចំណាយ ការគាំពារសុខុមាលភាពជាដើម ទោះបីអ្វីៗទទួលបានមិនទាន់ដល់នូវក្ដីប្រាថ្នារបស់កម្មករនិយោជិត១០០%ក៏ពិត មែន ប៉ុន្តែបានប្រសើរជាងស្ថានភាព ៤ទៅ៥ឆ្នាំមុនច្រើន

