ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២៩ ខែសីហាម្សិលមិញ បានអនុញ្ញាតឱ្យលោក ឧកតាវីយ៉ាន់តូ ប៉ាសារីប៊ូ នាយករងនៃក្រុមជំនួយបច្ចេកទេសការងារសមរម្យរបស់អង្គការអន្តរជាតិខាងការងារ (ILO) សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក និងការិយាល័យអង្គការ ILO ប្រចាំប្រទេសថៃ កម្ពុជា ឡាវ និងគណៈប្រតិភូក្រុមការងារគំនិតផ្តួចផ្តើមកាតាលីករសកល (Global Accelerator) របស់អង្គការសហប្រជាជាតិ បានជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធគំនិតផ្តួចផ្តើម «កាតាលីករសកលស្តីពីការងារ សមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌»

