ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ (Royal Railway Cambodia-RRC) នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានដំណើរការបើកសាកល្បងរថភ្លើងទិញពីជប៉ុនលើផ្លូវដែកទិសខាងជើង(ភ្នំពេញ-ប៉ោយប៉ែត)ចំនួន៤ទូ គឺ Kiha183-4559, Kiha 182- 7561, Kiha182-7552 និងKiha182-4558។ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ដំណើរការបើកសាកលល្បងរថភ្លើងជប៉ុន លើផ្លូវភាគខាងជើង រហូតដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(ព្រំដែនកម្ពុជា-ថៃ)នេះ គឺដើម្បីពិនិត្យមើលផ្លូវដែកសម្រាប់អ្នកដំណើរ និងជាសារប្រាប់ទៅអ្នកដំណើរពីការដំណើរការឡើងវិញ ខ្សែរថសម្រាប់អ្នកដំណើរ(ភ្នំពេញ-ប៉ោយប៉ែត)បន្ទាប់ពីផ្អាករយៈពេលវែង។ […]
Tag: រថភ្លើង
ក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ បើកបរធ្វើតេស្តសាកល្បងរថភ្លើង៤គ្រឿងដែលទិញពីជប៉ុន
ក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ (RRC) បានបើកបរធ្វើតេស្តសាកល្បងរថភ្លើង៤គ្រឿង ក្នុងចំណោម ១១ គ្រឿង ដែលទិញពីជប៉ុន មុននឹងដាក់ឱ្យដំណើរការជាផ្លូវការ
ក្រុមហ៊ុន រេលវេ គ្រោងដាក់ដំណើរការរថភ្លើងល្បឿនលឿនទិញពីជប៉ុននៅខែក្រោយទាំងពីរខ្សែ
ក្រុមហ៊ុន Royal Railway Cambodia បានបញ្ជាទិញរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿងពីប្រទេសជប៉ុនដឹកមកដល់កម្ពុជាហើយ ដែលគ្រោងនឹងដាក់ឱ្យដំណើរការនៅក្នុងខែមិថុនាខាងមុខនេះ
រថភ្លើង១១ទូ ដែលលក់ឲ្យកម្ពុជា, ប្រជាជនជប៉ុន ចង់មកជិះម្តងទៀតនៅកម្ពុជា
ក្រុមហ៊ុនផ្លូវដែក JRHokkaido បានលក់រថភ្លើងល្បឿនលឿនដែលឈប់នៅតែស្ថានីយធំៗទៅឲ្យប្រទេសកម្ពុជា ចំនួន១១ទូ។ រថភ្លើងទាំងនេះ បានចាប់ផ្តើមដឹកជញ្ជូនទៅកាន់ប្រទេសកម្ពុជាកាលពីថ្ងៃចូលឆ្នាំខ្មែរ ហើយគ្រោងនឹងទៅដល់កម្ពុជានៅចុងខែមេសា ហើយនឹងបង្ហាញខ្លួនជារថភ្លើងទេសចរណ៍ដែលតភ្ជាប់រាជធានីភ្នំពេញជាមួយប្រទេសថៃ ដែលជាប្រទេសជិតខាង។ រថភ្លើងនេះត្រូវបានធ្វើឡើងកាលពី ១៩៧៩ ហើយបានដាក់ឲ្យចូលនិវត្តន៍កាលពីឆ្នាំមុន។ ប្រជាជនជប៉ុនដែលធ្លាប់ប្រើប្រាស់រថភ្លើងនេះជាប្រចាំបានលើកឡើងថា រថភ្លើងដែលខ្លួនធ្លាប់ជិះបានយកទៅប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ហើយនឹងមានឱកាសជិះម្ដងទៀតបើបានទៅលេងប្រទេសកម្ពុជា។ សូមបញ្ជាក់ថា ថៃបានទិញរថភ្លើងល្បឿនលឿន ដែលត្រូវបានគេឈប់ប្រើតាំងពីឆ្នាំ២០១៦ ដែលរត់ពីក្រុង Sapporo ទៅខេត្ត Aomori ដែលរត់នៅពេលយប់ដែលមានឈ្មោះថា (はまなす ) […]
ទៅមួយជំហានទៀតហើយ! គម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាល និងផ្លូវរថភ្លើងក្រោមដីនៅភ្នំពេញ
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួង ដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ពិនិត្យពិភាក្សាលើគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាល តភ្ជាប់ពីរាជធានីភ្នំពេញ ទៅអាកាសយានដ្ឋានអន្តរជាតិតេជោ និងផ្លូវរថភ្លើងក្រោមដីក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ កិច្ចប្រជុំបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រី ជាសមាជិក សមាជិកា គណៈកម្មការអន្តរក្រសួង អ្នកតំណាងក្រុមហ៊ុន China […]
គណៈកម្មការចម្រុះ ស្នើសិក្សាបឋមលើការសាងសង់ស្ថានីយរថភ្លើងអន្តរជាតិនៅស្ទឹងបត់
ក្នុងកិច្ចប្រជុំលើកទី១ នៃគណៈកម្មការចម្រុះសម្រាប់សម្របសម្រួលការអនុវត្តគម្រោងស្តីពីការពង្រឹងសមត្ថភាពក្នុងការសម្របសម្រួលសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មកម្ពុជា, អង្គប្រជុំបានសំណូមពរស្នើសុំឱ្យមានការសិក្សាបឋមស្តីពីការសាងសង់ស្ថានីយរថភ្លើងអន្តរជាតិនៅស្ទឹងបត់។ កិច្ចប្រជុំលើកទី១ នៃគណៈកម្មការចម្រុះ បានធ្វើឡើងនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ដឹកនាំដោយលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការចម្រុះសម្រាប់សម្របសម្រួលការអនុវត្តគម្រោងស្តីពីការពង្រឹងសមត្ថភាពក្នុងការសម្របសម្រួលសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មកម្ពុជា ជំហានទី៣ (JCC-PhaseIII) និងលោក Tanaka Yukinari ប្រធានបេសកកម្មនៃស្នាក់ការកណ្ដាលទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី១ របស់គណៈកម្មការចម្រុះសម្រាប់សម្របសម្រួល (JCC) […]
ក្រុមហ៊ុនយក្សចិនប្តេជ្ញាចិត្តជំរុញឲ្យប្រព័ន្ធដឹកជញ្ជូនដោយរថភ្លើងធុនស្រាលនៅកម្ពុជាលេចរូបរាងឡើង
ក្រុមហ៊ុន China Metro Group បង្ហាញសុឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ ជំរុញឱ្យប្រព័ន្ធដឹកជញ្ជូនដោយរថភ្លើងធុនស្រាល(LRT) នៅកម្ពុជាលេចរូបរាងឡើង
ចេញតម្រុយហើយ! គម្រោងផ្លូវរថភ្លើងធុនស្រាលភ្ជាប់ពីព្រលានយន្តហោះថ្មី ទៅក្រុងសៀមរាប
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការសិក្សាគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទៅក្រុងសៀមរាប បើកកិច្ចប្រជុំដំបូង ដើម្បីជំរុញដំណើរការសិក្សាគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលនេះ ជាមួយក្រុមហ៊ុន China Metro Group នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យជំរុញការងារអនុវត្តគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាល តភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឆ្ពោះទៅក្រុងសៀមរាប តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ដើម្បីជាការឆ្លើយតបទៅនឹងកំណើននៃភ្ញៀវទេសចរ និងសេវាកម្មដឹកជញ្ជូននានា និងជៀសវាងការកកស្ទះចរាចរណ៍ […]
នាយករដ្ឋមន្ត្រីកម្ពុជា គាំទ្រការបន្តសិក្សាលើគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប
នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក លី ខ័រ (Li Kuo) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Metro Group ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង។ នៅក្នុងជំនួបនេះ លោក លី […]
