លោកតា ហ៊្វុយហ្សូ បានដឹកនាំក្រុមសិល្បៈរបស់លោកតាចូលរួមសម្តែងរបាំត្រុដតាមបណ្តាក្រុមហ៊ុននិងសមាគមនានាដើម្បីអបអរបុណ្យចូលឆ្នាំប្រពៃណី ខ្មែរ បើទោះបីជាសុខភាពរបស់លោកតា មិនសូវល្អដូចដើមក្តី ។ ដូចមហាជនបានដឹងស្រាប់ហើយថា ជារៀងរាល់ឆ្នាំលោកតា ហ៊្វុយហ្សូ តែងតែដឹកនាំក្រុមរបាំត្រុដរបស់លោកចូលរួមសម្តែងនៅក្នុងកម្មវិធីធំៗជាបន្តបន្ទាប់ ជាក់ស្តែងនៅថ្ងៃទី ០៨ ខែ មេសា កន្លងមកនេះ លោកតាបានដឹកនាំក្រុមទៅសម្តែងនៅសមាគមសិល្បករខ្មែរ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលនឹងឈានចូលមកដល់នាពេលប៉ុន្មានថ្ងៃខាងមុខ ។ របាំត្រុដ ច្រើនតែធ្វើឡើងនៅក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ ដើម្បីដេញឧបទ្រោបចង្រៃ ឆ្នាំចាស់ផុតទៅ ឆ្នាំថ្មីមកដល់ ។ សម្រាប់សិល្បករវ័យក្មេងដែលទស្សនិកជនបានឃើញនេះ គឺពួកគេទាំងអស់គ្នាសុទ្ធសឹងជាក្មេងកំព្រា […]
