ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គម្រោងបើកផ្លូវថ្មើជើង(Walk street) នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ជាជំហររបស់រដ្ឋបាលរាជធានីភ្នំពេញគឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិអន្តរជាតិ ដោយពីមួយសប្តាហ៍ទៅមួយសប្តាហ៍គឺត្រូវគិតគូររកគន្លឹះនៃការទាក់ទាញ។ ការបញ្ជាក់បែបនេះរបស់ឯកឧត្ដមឃួង ស្រេង បានធ្វើឡើងនារសៀលថ្ងៃទី៧ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្នុងអង្គប្រជុំដកបទពិសោធន៍ផ្លូវថ្មើជើង(Walk street) នៅសាលារាជធានីភ្នំពេញ។ ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍ថា៖ […]
Tag: រាជធានីភ្នំពេញ
ប៉ូលីស៖ បុរសម្នាក់ដែលដុតខ្លួនឯងនៅស្តាតអូឡាំពិក គឺមានជំងឺផ្លូវចិត្តនិងធ្លាប់ប្រើប្រាស់គ្រឿងញៀន
បុរសម្នាក់ត្រូវបានសមត្ថកិច្ច និងរថយន្តសង្រ្គោះដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ ភា្លមៗ ក្រោយពីបានប៉ុនប៉ងធ្វើអត្តឃាត ដោយដុតខ្លួនឯង កាលពីវេលាម៉ោង០៧និង២០នាទីព្រឹក ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចពហុកីឡដ្ឋានជាតិអូឡាំពិក(ដំបូលបី) សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ បុរសរងគ្រោះ មានឈ្មោះ កែវ សុខពៅ ភេទ ប្រុសអាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ។ ទីលំនៅបច្ចុប្បន្ន នៅ […]
អភិបាលរាជធានីភ្នំពេញ កោតសរសើរនិងអរគុណ ចំពោះម្ចាស់ផ្ទះនិងអាជីវករ ដែលរួមសហការធ្វើឲ្យ«ផ្លូវថ្មើជើង»លេចរូបរាងឡើង
រាជធានីភ្នំពេញ បានបើកដំណើរការសាកល្បងផ្លូវថ្មើរជើង (walk street) តាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅក្នុងខណ្ឌដូនពេញ បានដាក់សាកល្បង កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ផ្លូវថ្មើរជើង (walk street) គឺបើកចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទីយប់ ។ នៅក្នុងដំណើរចុះពិនិត្យដោយផ្ទាល់នៃការសាកល្បងថ្ងៃដំបូង ឯកឧត្តម ឃួង ស្រេង […]
ជាថ្មីទៀត! អភិបាលរាជធានីភ្នំពេញ ហាមដាច់ខាតមិនឲ្យពលរដ្ឋដុតផាវ ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាមឆ្នាំនេះ
អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ចុះណែនាំតាមខ្នងផ្ទះ ដោយដាក់មីក្រូតាមម៉ូតូកង់បី ស្រែកណែនាំ ដោយហាមមិនឱ្យដុតផាវជាដាច់ខាតជាមួយនិងការប្រើពាក្យថា ពេលស្រវឹងកុំបើកបរ ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាមឆ្នាំនេះ។ ឯកឧត្ដម ឃួង ស្រេង ណែនាំបែបនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ ក្នុងខណៈឯកឧត្ដមបានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា៖ បុណ្យចូលឆ្នាំចិន […]
ឯកឧត្តម ឃួង ស្រេង បញ្ជាឲ្យត្រៀមពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរយសាធារណះ ក៏ដូចកែលំអរសោភណ្ឌភាពទីក្រុង សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ដែលនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១៤ដល់១៦វិច្ឆិកាខនៅមុខព្រះបរមរាជវាំង។ ការដាក់បទបញ្ជារបស់ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បែបនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២៤នៅសាលារាជធានីភ្នំពេញ។ ជាមួយគ្នានេះ ដើម្បីឲ្យការប្រារព្ធព្រះរាជពិធីនេះប្រព្រឹត្តទៅបានរលូន គ្មានការរារាំងដល់ដំណើរការអង្គពិធី […]
អាជ្ញាធររាជធានីភ្នំពេញ អះអាងថា មិនដែលហាមឃាត់សកម្មភាពស្របច្បាប់ របស់អង្គការសង្គមស៊ីវិលឡើយ
ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក្នុងវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិល នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤នេះ បានអះអាងថា អាជ្ញាធររាជធានីភ្នំពេញ មិនដែលហាមឃាត់ ឬផ្ដល់ការរំខានណាមួយដល់សកម្មភាពរបស់អង្គការសង្គមស៊ីវិលឡើយ ពោលឲ្យតែសមាគម ឬអង្គការនោះ ធ្វើសកម្មភាពតាមទិសដៅរបស់ខ្លួនដោយស្របច្បាប់។ វេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលនេះ ធ្វើឡើងក្រោមប្រធានបទ «ស្តីពីការឈ្វេងយល់អំពីតួនាទីសង្គមស៊ីវិល ក្នុងក្របខណ្ឌយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១» ដែលមានការចូលរួមពី ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទការល័យសម្តេចមហាបវរធិបតី […]
អភិបាលរាជធានីភ្នំពេញ ណែនាំឲ្យពង្រឹងកិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំអោយអភិបាលខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចចំណុះអោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ យកចិត្តទុកដាក់ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ពិសេសជួយមើលថែទ្រព្យសម្បត្តិជូនពួកគាត់ ខណៈដែលពួកគាត់ទៅស្រុកកំណើតឬទៅតាមបណ្តាលខេត្តអស់ពីផ្ទះ។ ការណែនាំបែបនេះ បានធ្វើឡើង ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ដោយការចូលរួមពីស្នងការដ្ឋាននគរបាលរាជធានី,មេបញ្ជាការដ្ឋានកងររាជអាវុធហត្ថរាជធានី,អភិបាលខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញមួយចំនួនទៀតនារសៀលថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២០២៤នេះ ។ ជាមួយគ្នានេះ ឯកឧត្ដម ឧត្តមសេនីយ៍ ជួន ណារិន អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា […]
រដ្ឋាភិបាលថ្មី ប្ដេជ្ញាបញ្ចប់បញ្ហាទឹកជន់លិចរាជធានីភ្នំពេញ ក្នុងរយៈពេល ៥ឆ្នាំ
រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោលបំណងប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់សំដៅក្នុងការឈានបញ្ចប់បញ្ហាទឹកជន់លិចរាជធានីភ្នំពេញក្នុងរយៈពេល ៥ឆ្នាំ។ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំគម្រោងចំនួន ៥០គម្រោង សម្រាប់រយ:ពេល ៥ឆ្នាំ សំដៅបញ្ចប់ និងកាត់បន្ថយបញ្ហាប្រឈមទឹកជំនន់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ហើយបច្ចុប្បន្នគម្រោងចំនួន ១៣ បាន និងកំពុងអនុវត្ត ក្នុងតំបន់ដែលងាយរងគ្រោះដោយការលិចលង់ជាងគេ រួមមាន តំបន់ជុំវិញស្ថានីយ៍បូមទឹកលូប្រាំ,តំបន់ជុំវិញស្ថានីយ៍បូមទឹកបឹងទំពុន,តំបន់ជុំវិញស្ថានីបូមទឹកបឹងត្របែក ជាដើម ។ គម្រោងទាំង ១៣នេះ ផ្ដោតលើ គម្រោងពង្រីកស្ថានីយ៍បូមទឹកឱ្យបានធំជាងមុន មានដូចជានៅស្ថានីយ៍លូប្រាំ […]
រាជធានីភ្នំពេញ ចងសម័្ពន្ធមេត្រីភាពជាមួយខេត្តស្វយ័តជេជូ របស់កូរ៉េ
រដ្ឋបាលរាជធានីភ្នំពេញ និងខេត្តស្វយ័តជេជូ នៃសាធារណៈរដ្ឋកូរ៉េ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីការបង្កើតទីក្រុងសម័្ពន្ធមេត្រីភាព ក្រោយពីប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរបានជួបប្រជុំនិងមានការឯកភាពគ្នាកាលពីពាក់កណ្តាល ខែឧសភា ឆ្នាំ២០២៤កន្លងទៅ។
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលគ្មានផែនការកំណត់ចំនួនប្រជាជនរស់នៅទីក្រុងភ្នំពេញនោះទេ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងថា “រាជរដ្ឋាភិបាលមិនមានផែនការលើករាជធានីភ្នំពេញ ទៅទីតាំងផ្សេងនោះទេ គឺមានតែពង្រឹងនៅនឹងកន្លែង។ នៅតំបន់អាស៊ានមានការលើកទីក្រុង ឬរាជធានី ទៅកន្លែងផ្សេងៗ តែកម្ពុជាមិនមានទេ ហើយយើងក៏គ្មានផែនការកំណត់ចំនួនប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង/រាជធានី មិនមានការកំណត់មិនឱ្យពលរដ្ឋមានកូន និងមិនមានផែនការហាមប្រជាពលរដ្ឋដែលមានលទ្ធភាពទិញយានយន្តជិះនោះដែរ”។ សម្តេចធិបតីបានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ប្រវែង ៨៤៥,៧០ ម៉ែត្រ និង ផ្លូវតភ្ជាប់ប្រវែងសរុប ៨០៤,៣០ម៉ែត្រ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈនេះ។ […]

