រាជបណ្ឌិត្យសភាកម្ពុជា ចាប់ដៃជាមួយវិទ្យាសា្ថនPushkin បង្រៀនភាសារុស្ស៊ីនៅកម្ពុជា ដោយឥតគិតថ្លៃ

រាជបណ្ឌិត្យសភាកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយវិទ្យាសា្ថន Pushkin នៃសាធារណរដ្ឋសហព័ន្ធរុស្ស៊ី ក្នុងគោលបំណងបណ្ដុះបណ្ដាលភាសារុស្ស៊ីដល់សាធារណជននិងនិស្សិតកម្ពុជា ដោយឥតគិតថ្លៃ។ ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ដោយឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា និងលោកស្រី Yulia Karmanova ប្រធាននាយកដ្ឋានការអប់រំបន្តនៃវិទ្យាសា្ថន Pushkin ។ តាមរយៈអនុស្សរណៈនៃការយោគយល់គ្នារវាងភាគីទាំងពីរនាឱកាសនេះ រាជបណ្ឌិត្យសភាកម្ពុជា នឹងផ្ដល់ការបណ្ដុះបណ្ដាលភាសារុស្ស៊ីដោយឥតគិតថ្លៃ […]

បណ្ឌិត គិន ភា៖ សូមកុំជាតិនិយមបែបភ្លើងចម្បើងតែមួយពេលៗ

ការឈឺឆ្អាលរឿងជាតិ ជាកាតព្វកិច្ចនិងករណីយកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប។ ប៉ុន្តែ ការធ្វើសកម្មភាពនិងការបញ្ចេញប្រតិកម្មក្នុងគោលដៅ​ឈឺឆ្អាលរឿងជាតិ ទាំងងងឹតងងល់ដោយគ្មានមូលដ្ឋានព័ត៌មាននិងចំណេះដឹងគ្រប់គ្រាន់ មិនត្រឹមតែមិនអាចជួយជាតិបានទេ ប៉ុន្តែថែមទាំងបង្កបញ្ហាដល់ជាតិទៀតផង។ ពិតហើយ គ្មានរឿងណាធំជាងរឿងជាតិ ទឹកដី ឯករាជ្យ សម្បត្តិវប្បធម៌ និងធនធានធម្មជាតិរបស់នគរទេ ប៉ុន្តែ ដើម្បីការពារជាតិ ទឹកដី ឯករាជ្យ វប្បធម៌ និងធនធានធម្មជាតិរបស់​យើងបាន ពលរដ្ឋគ្រប់រូប ជាពិសេសយុវជនយើង ត្រូវតែ​ពង្រឹងនិងអភិវឌ្ឍ​សមត្ថភាពជាប់ជាប្រចាំ ត្រូវតែជាពលរដ្ឋដែលសកម្មប្រកបដោយចំណេះដឹង​ ចំណេះធ្វើ ផលិតភាព […]

បណ្ឌិតសភាចារ្យ សុខ ទូច ប្រគល់សៀវភៅ ស្តីពី «អ៊ែបទេសចរណ៍កម្ពុជា» ដល់រដ្ឋមន្ត្រីទេសចរណ៍

នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៅទីស្តីការក្រសួង។ នៅក្នុងជំនួបនោះដែរ ឯកឧត្តមបណ្ឌិតបានជូនសៀវភៅ ស្តីពី «អ៊ែបទេសចរណ៍កម្ពុជា» ជូនដល់ឯកឧត្តមរដ្ឋមន្ត្រី។ សៀវភៅនេះមានកម្រាស់៨៨៨ទំព័រ បើយើងបញ្ចូលរូបភាពទៀតគឺមានកម្រាស់រហូតដល់១៨០០ទំព័រ ដែលក្នុងនោះមានជាង១ម៉ឺនរូបភាព។ ឯកឧត្តមបញ្ជាក់ថា ឯកឧត្តមរាជបណ្ឌិត្យសភាកម្ពុជាគ្រោងនឹងបោះពុម្ពផ្សាយជា៥ភាសាគឺ ភាសាខ្មែរ, អង់គ្លេស, ចិន,បារាំង […]

រាជបណ្ឌិត្យសភាកម្ពុជា សម្ពោធដាក់ឱ្យប្រើប្រាស់វចនានុក្រមខ្មែរជាង ៤ម៉ឺនពាក្យ បោះពុម្ពជាសៀវភៅ និងទម្រង់ឌីជីថល

រាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ រៀបចំពិធី «សម្ពោធដាក់ឱ្យប្រើប្រាស់ វចនានុ​ក្រម​ខ្មែរ បោះពុម្ពជាសៀវភៅ និងទម្រង់ឌីជីថល»។ វចនានុក្រមខ្មែរថ្មីនេះ រៀបរៀង ចងក្រង និងកែសម្រួលដោយក្រុមប្រឹក្សាភាសាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា មានពាក្យសរុបចំនួន ៤៤ ៦៩៧ ពាក្យ និងមានមេពាក្យចំនួន ៣១ ០៧៣ ពាក្យ។ ទន្ទឹមគ្នានោះ នឹងដាក់ឱ្យប្រើប្រាស់វចនានុក្រមខ្មែរ បោះពុម្ពជាសៀវភៅជាផ្លូវការ រាជបណ្ឌិត្យសភាកម្ពុជាក៏នឹងដាក់​ឱ្យដំណើរការ […]

វចនានុក្រមខ្មែរជាង ៤ម៉ឺនពាក្យ រៀបរៀងដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ នឹងផ្សព្វផ្សាយជាផ្លូវការឆាប់ៗនេះ

វចនានុក្រមខ្មែរ ដែលរៀបរៀងឡើងដោយក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា នឹងផ្សព្វផ្សាយជាផ្លូវការក្នុងពេលឆាប់ៗ ដោយមានពាក្យសរុបចំនួន ៤៤ ៦៩៧ ពាក្យ និងមានមេពាក្យចំនួន ៣១ ០៧៣ ពាក្យ។ ជាសក្ខីភាព ដើម្បីផលិតវចនានុក្រមខ្មែរនេះឡើង គឺត្រូវការឆ្លងកាត់ការពិភាក្សាយ៉ាងយកចិត្តទុកដាក់ និងជាច្រើនដំណាក់កាល ដោយមានការចូលរួមពីឥស្សរជន បណ្ឌិតសភាចារ្យ បណ្ឌិត និងមន្រ្តីបច្ចេកទេស មកពីគ្រប់ស្ថាប័នពាក់ព័ន្ធ។ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានឲ្យដឹងថា […]

បណ្ឌិត គិន ភា៖ «ការបន្តវេនរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាការផ្ទេរដំណាក់កាលប្រវត្តិសាស្ត្រដ៏សំខាន់បំផុតនៃប្រទេសកម្ពុជានាសតវត្សរ៍ទី២១»

បណ្ឌិត គិន ភា មន្រ្តីផ្នែកទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការ ប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលរបស់សម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី២៦ ខែកក្កដានេះ បានបង្កើតនូវភាពច្បាស់លាស់មួយនៃផែនការបន្តវេនដែលរៀបចំឡើងយ៉ាងល្អ ឥតខ្ចោះរបស់គណបក្សប្រជាជនកម្ពុជា ដោយគោរពទៅតាមលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស និងគោលការណ៍ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងស្របតាមគោលការណ៍លទ្ធិ ប្រជាធិបតេយ្យផងដែរ។