សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមទស្សនាទស្សនី​យ​ភាពសិល្បៈវប្បធម៌ដ៏អស្ចារ្យ «រាត្រីចងចាំលើកទី៤» ដើម្បីអបអរសាទរខួប៣១ឆ្នាំនៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រូបីពិភពលោក។ តាមរយៈបណ្តាញសង្គមផ្លូវការនៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា មហាព្រឹត្តិការណ៍ទស្សនីយភាពសិល្ប:វប្បធម៌ដ៏អស្ចារ្យ «រាត្រីចងចាំលើកទី៤» ឆ្នាំ២០២៣​មានការបង្ហាញជូននូវសម្បត្តិបេតិកភណ្ឌវប្បធម៌រូបីនិងអរូបី ព្រមទស្សនីយភាពសិល្ប:ចម្រុះជាច្រើនទម្រង់។ មហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក៏នឹងមានការចូលរួមសម្តែងពីសិល្បករ សិល្បការិនីទាំងក្នុងនិងក្រៅប្រព័ន្ធជាង៣០០នាក់។ «រាត្រីចងចាំ» ផ្សាយជូនទស្សនានៅរាត្រីថ្ងៃទី១៤ ធ្នូ ឆ្នាំ២០២៣ ដើម្បីចូលរួមអបអរសាទរខួប៣១ឆ្នាំនៃការដាក់បញ្ចូល​រមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រូបីនៃពិភពលោករបស់អង្គការយូណេស្កូ និងដើម្បីអបអរសាទរពិធីបុណ្យរម្លឹកគុណអង្គរផងដែរ។ សម្តេចតេជោអំពាវនាវដល់ប្រជាពលរដ្ឋអញ្ជើញចូលរួមទស្សនាឲ្យបានច្រើនកុះករ […]