រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលសាងសងឡើងក្នុងតម្លៃប្រមាណ ២៤៧លានដុល្លារអាមេរិក បានដាក់សម្ពោធឱ្យដំណើរការជាផ្លូវការហើយ ក្រោមវត្តមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។

