ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ បានចុះពិនិត្យស្ថានភាពរោងចក្រចំនួន៣ តាមបណ្ដោយផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ៣២-៣៣ ស្ថិតនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ដែលត្រូវជំនន់ទឹកភ្លៀងហូរចូលដល់ផ្នែកច្រវាក់ផលិតកម្ម។ រោងចក្រសហគ្រាសទាំង៣ខាងលើបានសម្រេចផ្អាកផលិតកម្មមួយរយៈ ហើយក៏បានអនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាករហូតទឹកស្រកវិញ ទី១. ក្រុមហ៊ុន ភីវី អ៊ិនដាស់ស្ទៀល (ដេរកាបូប) មានកម្មករសរុប៥៨៧នាក់ (ស្រី៤០៥នាក់) ។ ទី២. […]
Tag: រោងចក្រ
ក្រសួងរៀបចំដែនដី ឯកភាពសម្រួលនីតិវិធីចេញវិញ្ញាបណ្ណបត្រប្រេីប្រាស់សំណង់ដល់អគាររោងចក្រទូទាំងប្រទេសឱ្យបានឆាប់
ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ឯកភាពជាមួយសមាគមវាយនភណ្ឌសម្លៀកបំពាក់ស្បែកជេីងនិងផលិតផលដំណេីរការនៅកម្ពុជា (TAFTAC) ក្នុងការសម្រួលនីតិវិធីចេញវិញ្ញាបណ្ណបត្រប្រេីប្រាស់សំណង់ជូនអគាររោងចក្រទូទាំងព្រះរាជាណាចក្រកម្ពុជាឱ្យបានឆាប់។ នេះបើតាមការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសាយ សំអាល់ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ក្នុងជំនួបជាមួយសមាគមវាយនភណ្ឌសម្លៀកបំពាក់ស្បែកជេីងនិងផលិតផលដំណេីរការនៅកម្ពុជា (TAFTAC) នៅរសៀលព្រហស្បតិ៍ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។ គិតមកដល់ឆ្នាំ២០២៣នេះ កម្ពុជាមានរោងចក្រកាត់ដេរសរុប ១ ៣២៦រោងចក្រ នៅទូទាំងប្រទេស ដែលមានកម្មករនិយោជិត ចំនួនប្រមាណ ៨៤ ម៉ឺននាក់។ រាជធានីភ្នំពេញ បានទាក់ទាញការវិនិយោគច្រើនជាងគេ គឺមានរោងចក្រសហគ្រាសចំនួន៩.៣១៤ មានកម្មករនិយោជិតប្រមាណជាង៦៦ […]
រដ្ឋអនុញ្ញាតិឲ្យក្រុមអ្នកវិនិយោគបង្កើតរោងចក្រសហគ្រាសចំនួន ៨ទីតាំងនៅតាមបណ្តាខេត្ត
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
បង្កើតការងាររាប់ម៉ឺនកន្លែងក្នុងទំហំទុនជាង ១៤៦លានដុល្លាររដ្ឋបើកដៃឲ្យធ្វើការវិនិយោគ
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ
រាជធានី/ខេត្ត ចំនួន៣ ទទួលបានគម្រោងបង្កើតរោងចក្រថ្មី ក្នុងទុនវិនិយោគជិត ៦០លានដុល្លារ
រដ្ឋាភិបាល បានសម្រេចអនុម័តគម្រោងថ្មីចំនួន១០បន្ថែមទៀត ក្នុងទុនវិនយោគ ៥៩.៨ លានដុល្លារអាម៉េរិកខណៈគម្រោងនេះ នឹងត្រូវអនុវត្តន៍នៅក្នុងរាជធានី/ខេត្ត ចំនួន៣ គឺរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ
ខេត្តព្រះសីហនុមានក្រុមហ៊ុនបណ្តាក់ទុនបង្កើតរោងចក្រផលិតអគ្គិសនីប្រើថាមពលធ្យូងថ្មចំនួន៣
ស្របពេលតម្រូវការនាំចូលធ្យូងថ្មក្នុងឆ្នាំ ២០២២ មានទឹកប្រាក់ជាង៥៥៤លានដុល្លារនិងនៅប៉ុន្មានខែដើមឆ្នំា២០២៣មានទឹកប្រាក់ជាង២៧៩លានដុល្លារ បច្ចុប្បន្នខេត្តព្រះសីហនុមានក្រុមហ៊ុនបណ្តាក់ទុនវិនិយោគលើរោងចក្រផលិតអគ្គិសនីប្រើដោយថាមពលធ្យូងថ្មមានចំនួន៣ ក្នុងនោះមានក្រុមហ៊ុន Cambodian Energy Limited(CEL) ផលិតថាមពលអគ្គិសនីបាន ២៣៥មេហ្គាវ៉ាត់,ក្រុមហ៊ុន C.I.I.D.G Erdos Hongjun Electric Power Co., Ltd ផលិតថាមពលអគ្គិសនីបាន១៣៥មេហ្គាវ៉ាត់និងក្រុមហ៊ុន Huadian Sihanoukville Power Generation Co., Ltdផលិតថាមពលអគ្គិសនីបាន៧០០មេហ្គាវ៉ាត់។

