សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មើលឃើញថា ការផ្តល់សេវាលិខិតឆ្លងដែននៅក្រៅប្រទេស ពិតជាបានជួយសម្រួលដល់ពលរដ្ឋខ្មែរបានយ៉ាងច្រើន

ការផ្តល់សេវាលិខិតឆ្លងដែននៅស្ថានទូតខ្មែរក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានបិទបញ្ចប់ហើយ កាលពីចុងសប្តាហ៍កន្លងទៅនេះ។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី មើលឃើញថា តាមរយៈវិធានការផ្តល់សេវាលិខិតឆ្លងដែន​ ពិតជាបានជួយសម្រួលដល់ពលរដ្ឋខ្មែរបានយ៉ាងច្រើន ទាំងពេលវេលា និងថវិកា។ តាមបណ្តាញសង្គមផ្លូវការរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងថា គិតចាប់តាំងពីពេលបើកដំណើរការនាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ មកដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលពាក្យស្នើសុំផ្តល់លិខិតឆ្លងដែនសរុបចំនួន ៦.២៥២ ច្បាប់ និងបានបើកលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ […]

ករណីពិសេស! សេវាធ្វើលិខិតឆ្លងដែននឹងមកដល់ទីតាំងផ្ទាល់ និងមិនអស់កម្រៃសេវាបន្ថែម

ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹង ស្ដីពីសេវាបន្ថែមលើការផ្ដល់លិខិតឆ្លងដែន។ ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាឱ្យកាន់តែល្អជូនប្រជាពលរដ្ឋ​ទី១. ដើម្បីកាត់បន្ថយពេលវេលារង់ចាំរបស់ប្រជាពលរដ្ឋនៅទីតាំងផ្ដល់លិខិតឆ្លងដែន អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម នឹងដាក់ឱ្យប្រើប្រាស់សាកល្បងនូវសេវាផ្តល់លិខិតឆ្លងដែន តាមប្រព័ន្ធអនឡាញ (Online) ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយបងប្អូនប្រជាពលរដ្ឋអាចចូលទៅកាន់គេហទំព័រ សេវាអត្តសញ្ញាណកម្ម ឬស្កេន QR Code ខាងក្រោមដើម្បីបំពេញបែបបទ៖https://online.gdi.gov.kh/login ក្រោយបំពេញបែបបទតាមប្រព័ន្ធអនឡាញរួចសាមីខ្លួនត្រូវអញ្ជើញទៅកាន់ទីស្នាក់ការ ឬ សាខាលិខិតឆ្លងដែនណាមួយតាមការកំណត់ ដើម្បីសម្ភាស ថតរូប […]

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ស្រាវជ្រាវករណីធ្វើលិខិតឆ្លងដែនលេីសតម្លៃរដ្ឋកំណត់​ នៅសាខាខេត្តបាត់ដំបង

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ថា ថ្មីៗនេះ មានការផ្សព្វផ្សាយព័ត៌មាន និងចែកចាយបន្តនូវសារសម្លេង ព្រមទាំងឯកសារមួយចំនួន ដែលត្រូវបានអះអាងថាជារបស់មន្ត្រីបម្រើការងារនៅសាខាលិខិតឆ្លងដែន ប្រចាំខេត្តបាត់ដំបង ពាក់ព័ន្ធនឹងការបែងចែកចំណូល ចំណាយផ្សេងៗ។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បញ្ជាក់ថា ក្រុមប្រឹក្សាវិន័យរបស់អគ្គនាយកដ្ឋាន កំពុងពិនិត្យ​និងស្រាវជ្រាវលើបញ្ហានេះយ៉ាងយកចិត្តទុកដាក់។ ក្នុងករណីដែលរកឃើញថា បុគ្គលណាមួយបានប្រព្រឹត្តកំហុសពិតប្រាកដមែន អគ្គនាយកដ្ឋាន នឹងចាត់វិធានការតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ ដោយមិនលើកលែងឱ្យឡើយ។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងបណ្តាញផ្សព្វផ្សាយព័ត៌មាននានា មេត្តាកុំយករូបថតរបស់ថ្នាក់ដឹកនាំអង្គភាព​ ឬមន្ត្រីមិនពាក់ព័ន្ធ​ ទៅភ្ជាប់ជាមួយករណីខាងលើ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់ស្នាមញញឹមដល់ពលរដ្ឋ និងពលករខ្មែរនៅក្រៅប្រទេស

ប្រជាពលរដ្ឋខ្មែរ និងពលករខ្មែរ បាននិងកំពុងទទួលបាននូវមនុញ្ញផលពីរាជរដ្ឋាភិបាល ក្រោមការសម្របសម្រួលដោយស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ក្នុងការផ្តល់ជូនលិខិតឆ្លងដែនដល់ប្រជាពលរដ្ឋ និងពលករខ្មែរ ។ ក្រោយពីរដ្ឋាភិបាលបានសម្រេចដាក់ឱ្យដំណើរការសេវាផ្តល់លិខិតឆ្លងដែនជូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី១០ មករា ២០២៤ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងជំនួបជាមួយកម្មករ និយោជិត ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៩ កញ្ញា ២០២៣ […]

ចាប់ពីដើមឆ្នាំ២០២៤តទៅ ពលករខ្មែរនៅក្រៅប្រទេស អាចធ្វើលិខិតឆ្លងដែននៅស្ថានទូតខ្មែរបានហើយ

រាជរដ្ឋាភិបាលកម្ពុជា គ្រោងបើកឱ្យដំណើរការនៅស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ ប្រទេសកូរ៉េ ប្រទេសម៉ាឡេស៊ី និងប្រទេសជប៉ុនជាដើម ក្នុងការសម្របសម្រួលដាក់មន្ត្រីនៃអត្តសញ្ញាណកម្ម ដើម្បីធ្វើលិខិតឆ្លងដែនជូនពលករដែល​ធ្វើការនៅក្រៅប្រទេសទាំងនោះ។ នេះបើតាមការឲ្យដឹងពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទា​ជនរងគ្រោះ ប៉ោយប៉ែត នាព្រឹកថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ ២០២៣។ ឯកឧត្តម បានថ្លែងថា៖ «បងប្អូនពលករដែលធ្វើការនៅខាងក្រៅមិនចាំបាច់មកភ្នំពេញ មកខេត្ត ក្នុងការធ្វើ […]

រដ្ឋមន្ត្រីមហាផ្ទៃ ឲ្យពិនិត្យតម្លៃធ្វើលិខិតឆ្លងដែនឡើងវិញ ខណៈកម្ពុជាថ្លៃជាងគេក្នុងតំបន់

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ បានណែនាំមន្ដ្រីក្រោមឱវាទទាំងអស់ ពិនិត្យឡើងវិញចំពោះតម្លៃធ្វើលិខិតឆ្លងដែន (ប៉ាស្ព័រ) ខណៈកម្ពុជាហាក់មានតម្លៃខ្ពស់ជាងគេ បើធៀបជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន។ ឯកឧត្តមបានណែនាំបែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ។ ឯកឧត្តមបានថ្លែងថា៖ “បន្ដពិនិត្យឡើងវិញ នូវតម្លៃការធ្វើលិខិតឆ្លងដែន ជាពិសេសពិនិត្យនៅប្រទេស ក្នុងតំបន់អាស៊ានរបស់យើង ដូចជា ភូមិមា វៀតណាម […]