នៅសល់តែរយៈពេលខ្លីទៀត​កញ្ញា លី មួយលាង Miss Teen International2024 ត្រៀមផ្ទេរមកុដដល់បេក្ខភាពថ្មីជំនួសខ្លួនហើយ ហើយក៏កៀកនឹងពេលវេលាថ្មីសម្រាប់ខ្លួនឯងដើម្បីរៀបជើងព្រួលទុកឈរជើងផងដែរ ។  កញ្ញា លី មួយលាង ពិតជាអាឡោះអាល័យមកុដខ្លួនខ្លាំងណាស់ ខណៈគ្រងមកុដ Miss Teen International 2024 បានរយៈពេលមួយឆ្នាំ តែទោះជាយ៉ាងណារយៈពេលមួយឆ្នាំនេះនាងទទួលបាននូវបទពិសោធជាច្រើនក្នុងជីវិត និងបានធ្វើឱ្យកេរ្តិ័ឈ្មោះខ្លួនល្បីល្បាញទាំងក្នុងនិងក្រៅប្រទេស ។  ខណៈពេលដែលត្រៀមខ្លួនផ្ទេរមកុដទៅដល់បេក្ខភាពថ្មី កញ្ញា លី មួយលាង បានឱ្យដឹងថា នាងបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីប្រកួតសម្រស់នានា គ្រាន់តែពេលនេះនៅពុំទាន់សម្រេចចិត្តថា នឹងចូលរួមកម្មវិធីមួយណាឱ្យប្រាកដ ។ […]