ប៉ះពាល់កិត្តិយសស្វាមីធ្ងន់ធ្ងរ តារាសម្តែង លី ម៉ារីណា ចេញមុខច្រានចោលចំពោះជនអនាមិកបង្កើតគណនីក្លែងក្លាយទៅប្រមាថ អ្នកនាង Loveriya !

ស្របពេលតារាសម្តែងសាច់សខ្ចី លី ម៉ារីណា កំពុងសោយសុខជាមួយស្វាមីយ៉ាងមានក្តីសុខបំផុត នោះ ស្រាប់តែនៅថ្ងៃនេះ លី ម៉ារីណា ក្តៅចិត្តមិនស្ទើរឡើយ ដោយបានចេញមុខ ព្រមានលេងផ្លូវច្បាប់ ចំពោះជនខិលខូច ដែលបានបន្លំបង្កើតអាខោន ហ្វេសប៊ុក ក្លែងក្លាយដោយដាក់ឈ្មោះស្វាមីខ្លួន ដើរបង្កើតព័ត៌មានមិនពិតធ្វើឱ្យប៉ះពាល់កិត្តិយសនាងនិងគ្រួសារ ។  អ្នកនាង លី ម៉ារីណា បាននិយាយនៅលើ ហ្វេសប៊ុក របស់ខ្លួនកាលពីព្រឹកមិញនេះថា «   នាងខ្ងុំសូមជម្រាបជូនដល់បងប្អូនថាមានជនខិលខួចបានលួចបង្កើតអាខោន Fb ក្លែងក្លាយដើម្បីបង្កើតពត៏មានមិនពិតដូច្នេះបើសិនជាប្អូនស្រី loveriyaនឹងស្វាមី បានឃើញសូមកុំមានការភ័ណច្រលំស្វាម៉ីរបស់នាងខ្ញុំបាននឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនខិលខួចនេះ » ។  អ្នកនាង លី ម៉ារីណា […]

លើសជាតិស្ករហើយ ! តារាសម្តែង លី ម៉ារីណា ថា ចំណងស្នេហ៍ខ្ញុំចាស់មែនតែ ស្វីត ដូចយុវវ័យ នឹងត្រៀមយកកូនភ្លោះ ! 

អ្នកគាំទ្រច្បាស់ជាលើសជាតិស្ករហើយ បន្ទាប់ពីឃើញតារាសម្តែង លី ម៉ារីណា ប្រកាសថា ចំណងស្នេហ៍ខ្លួនចាស់មែន តែ ផ្អែមល្ហែម និង ស្វីត មិនចាញ់យុវវ័យឡើយ ជាពិសេសនាងត្រៀមខ្លួនយកកូនភ្លោះដើម្បីបំពេញបំណងស្វាមីផងដែរ

មង្គលការ ២ លើកគ្មានអេតាស៊ីវិល តែមង្គលការលើកទី ៣ លី ម៉ារីណា ទទួលបានប្លង់រឹងពិសេសពីស្វាមី សន្យាស្រឡាញ់កូនបង កូនអូន អស់ពីបេះដូងហើយត្រៀមយកកូនយើងក្នុងពេលឆាប់ៗ ! 

ថ្វីដ្បិតតែមង្គលការលើកទី ១ និង លើកទី ២ របស់តារាសម្តែងសាច់សខ្ចី លី ម៉ារីណា បានប្រព្រឹត្តិទៅតាមទំនៀមទំលាប់ប្រពៃណី ខ្មែរ យ៉ាងធំដុំក៏ពិតមែន ប៉ុន្តែនាងពុំដែលបានចុះអេតាលីវិលជាមួយដៃគូរបស់ខ្លួនម្តងណាឡើយ ដោយឡែកមង្គលការលើកទី ៣ នេះ លី ម៉ារីណា ទទួលបានប្លង់រឹងយ៉ាងកក់ក្តៅពីស្វាមីបណ្តូលចិត្ត ហើយសន្យាមើលថែស្វាមី និង កូនៗអស់ពីបេះដូង

មិនឱ្យចាញ់តារាក្មេងៗ លី ម៉ារីណា និង វរៈសេនីយ៍ឯក ទៀង ច័ន្ទសារ បង្ហោះរូប Pre wedding យ៉ាងស្រស់ស្អាត ត្រៀមអបអរថ្ងៃអាពាហ៍ពិពាហ៍ ! 

កៀកថ្ងៃចូលរោងការតារាសម្តែង លី ម៉ារីណា និងអនាគតស្វាមី បានបង្ហោះរូបថត Pre Wedding យ៉ាងស្រស់ស្អាត មិនចាញ់ក្មេងៗឡើយ ។ អ្នកទាំងពីរញញឹមបិទមាត់មិនជិតឡើយ ក្រោយរងចាំពេលវេលាដ៏ល្អនេះមកជាយូរ

ច្បាស់ការហើយសល់តែ ៨ ថ្ងៃទៀត លី ម៉ារីណា នឹងចូលរោងការលើកទី ៣ 

ទីបំផុតតារាសម្តែងមេម៉ាយកូន ១ លី ម៉ារីណា រកពេលវេលាល្អដើម្បីរៀបមង្គលការជាលើកទី ៣ របស់ខ្លួនឃើញហើយ បើគ្មានអ្វីប្រែប្រួលមង្គលការរបស់នាងនឹងរៀបចំឡើងនៅថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២៤ នេះហើយ នៅមជ្ឍមណ្ឌល OCIC

ចូលវ័យ ៤២ ឆ្នាំ លី ម៉ារីណា នៅតែចិញ្ចឹមចិត្តចង់រៀបការជាលើកទី ៣ ព្រោះមិនចង់រស់ក្នុងឈ្មោះជាស្រ្តីមេម៉ាយ

ក្រោយបើកចំហរពីរឿងរ៉ាវស្នេហារបស់ខ្លួនមក តារាសម្តែង លី ម៉ារីណា កាន់ តែសប្បាយចិត្ត និងបង្ហាញភាពស្និទ្ធស្នាលខ្លាំងជាមួយលោក វិរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ រហូតបានដាក់គោល ដៅចំពោះខ្លួនឯងថា នឹងសម្រេចបំណង រៀបការជាលើកទី ៣ របស់ខ្លួនឱ្យបាន ។

លី ម៉ារីណា ញញឹមបិទមាត់មិនជិត ព្រោះបានបុរសម្នាក់រៀបចំពិធីខួបកំណើតឲ្យ និងផ្តល់ក្តីស្រឡាញ់ដ៏ធំធេងក្នុងថ្ងៃពិសេស

ទើបតែឆ្លងថ្ងៃកំណើតយ៉ាងសប្បាយរីករាយមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែតារាសម្តែងសាច់សខ្ចី លី ម៉ារីណា បានសម្តែងការអរគុណដល់បុរសម្នាក់ដែលបានរៀបចំពិធីខួបកំណើតយ៉ាងសប្បាយ​រីករាយ សម្រាប់នាងក្នុងឆ្នាំនេះ តើបុរសរូបនោះជានរណា ? ឬជាគូស្នេហ៍ថ្មីរបស់នាង ?

ត្អូញអត់លុយតែ លី ម៉ារីណា មិនដែលរំលងពិធីខួបកំណើត

បើទោះបីជាត្អូញត្អែរអត់លុយ និង បានប្រកាសដាក់លក់ផ្ទះជាច្រើនកន្លែងក្តី ក៏នៅថ្ងៃទី ២៦ ខែ ឧសភា នេះគឺជាថ្ងៃខួបកំណើតរបស់តារាសម្តែងសាច់សខ្ចី លី ម៉ារីណា ដោយនាងបានរៀបចំពិធីយ៉ាងធំដុំនិងបានអញ្ជើញមិត្តសិល្បករជាច្រើនចូលរួមអបអរសាទរ ។

5
Promotion