លោកជំទាវ ជា សិរីទេសាភិបាលរងធនាគារជាតិនៃកម្ពុជាបានចេញពន្យល់ចំពោះការព្រួយបារម្ភរបស់ប្រជាពលរដ្ឋមួយចំនួន ខ្លាចក្រដាសប្រាក់យ័នចិនមកចរាចរវាយលុកប្រទេសកម្ពុជា។ តាមរយៈសំណេរលើផេកហ្វេសប៊ុកផ្លូវការ លោកជំទាវ ជា សិរី នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ មានខ្លឹមសារទាំងស្រុងដូច្នេះថា៖ កន្លងមកមានការបកស្រាយខុសបច្ចេកទេស នៃគោលបំណងស្នូលនៃការចុះអនុស្សរណ:យោគយល់គ្នារវាង ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន UnionPay របស់ប្រទេសចិន។ ប្រជាជនយើងមួយចំនួនមានការព្រួយបារម្ភខ្លាចលុយចិនមកចរាចរវាយលុកប្រទេសកម្ពុជា។ យើងខ្ញុំសូមអរគុណចំពោះការព្រួយបារម្ភនេះ និងសូមលើកទឹកចិត្តបងប្អូនយើងឱ្យបន្តលើកកម្ពស់ប្រាក់រៀល តាមរយៈការសន្សំ និងទូទាត់ជាប្រាក់រៀល។ ចំពោះគោលបំណងនៃអនុស្សរណ:នោះ គឺយើងមិនបានឱ្យទេសចរចិនយកធនប័ត្រចិន […]

