រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ បានចេញអនុក្រឹត្យសម្រេចអនុញ្ញាតឱ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជានូវធនប័ត្រអនុស្សាវរីយ៍ ប្រភេទ ២០០០០០ រៀល ទន្ទឹមនឹងបណ្តាប្រភេទប្រាក់ដែលត្រូវបានចេញផ្សាយរួចហើយ។ ជាមួយនឹងការដាក់ឲ្យចរាចរក្រដាសប្រាក់ប្រភេទថ្មីនេះ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអះអាងថា ការក្រដាសប្រាក់ប្រភេទ២សែនរៀលនេះ គឺមិនប៉ះពាល់ដល់ចំនួនរូបិយវត្ថុដែលមានក្នុងចរាចរណ៍នៃសេដ្ឋកិច្ចរបស់កម្ពុជានោះទេ ពោលគឺគ្រាន់តែជំនួសក្រដាសប្រាក់ចាស់ ទក់ឬរហែកដែលបានដកចេញពីការចរាចរតែប៉ុណ្ណោះ។ លោកជំទាវបណ្ឌិត ជា សិរី បានពន្យល់ថា […]