លោកជំទាវ ជា សិរី៖ អតិផរណាកើន ៦% ក្នុងខែមករា ដោយសារការឡើងថ្លៃម្ហូបអាហារ តែនឹងចុះមកវិញនៅក្នុងខែកុម្ភៈនេះ

ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងពីអតិផរណាក្នុងខែមករា ឆ្នាំ២០២៥ បានកើនឡើង៦% បើធៀបនឹងខែមករា ឆ្នាំ២០២៤។ ដើមចមនៃកំណើនអតិផរណាក្នុងខែមករានេះ គឺការឡើងថ្លៃនៃក្រុមម្ហូបអាហារ និងភេសជ្ជៈមិនមែនជាតិស្រវឹង រួមទាំងម្ហូបអាហារលក់នៅតាមភោជនីយដ្ឋាន។ តួលេខដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានបង្ហាញថា អតិផរណាសម្រាប់ខែមករា ឆ្នាំ២០២៥ បានកើនឡើងចំនួន ៦%។ ក្នុងនោះ មុខទំនិញដែលមានកម្រិតអតិផរណាកើនលើសពី ៥% មានដូចជា ផលិតផលសម្លៀកបំពាក់ និងស្បែកជើងកើន១០,៤% អាហារ […]

លោកជំទាវ ជា សិរី៖ កម្ពុជា មានសក្ដានុពលក្នុងការទាញយកប្រាក់ចំណូលពីការជួញដូរឥណទានកាបូននៅទីផ្សារអន្តរជាតិ

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត M. Sanjayan នាយកប្រតិបត្តិនៃអង្គការ Conservation International អំពីនវានុវត្តន៍ផ្នែកហិរញ្ញវត្ថុសម្រាប់ការអភិរក្សធនធានធម្មជាតិ ការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការជួញដូរឥណទានកាបូនសម្រាប់ប្រទេសកម្ពុជា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤។ លោកជំទាវ ទេសាភិបាល បានលើកឡើងអំពីសក្ដានុពលសម្រាប់កម្ពុជា ក្នុងការទាញយកប្រាក់ចំណូលពីការជួញដូរឥណទានកាបូននៅទីផ្សារអន្តរជាតិ ដោយសារបច្ចុប្បន្ន កម្ពុជាមានការបញ្ចេញឧស្ម័នកាបូនទាប និងមានគម្របព្រៃឈើខ្ពស់ […]

លោកជំទាវ ជា សិរី ជួយពលរដ្ឋរាប់រយនាក់ ទទួលបានការព្យាបាលជំងឺភ្នែកឥតគិតថ្លៃ

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានដឹកនាំក្រុមយុវជនស្ម័គ្រចិត្តធនាគារជាតិនៃកម្ពុជា សហការជាមួយក្រុមគ្រូពេទ្យមនុស្សធម៌មកពីប្រទេសអូស្ត្រាលី តាមរយៈអង្គការ AHHA (Australian Health Humanitarian Aid) មូលនិធិចក្ខុខ្មែរ (Khmer Sight Foundation) និងមូលនិធិរក្សាកុមារ (Raksa Koma Foundation) ដើម្បីពិនិត្យនិងព្យាបាលអ្នកជំងឺភ្នែកឡើងបាយ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋមកពីខេត្តកំពង់ធំ ប្រមាណ ២៨០ […]