នៅព្រឹកម៉ោង ៨:៣០ព្រឹក ថ្ងៃអង្គារ នេះ ក្រុមបណ្តាញនិស្សិត និងប្រជាពលរដ្ឋដើម្បីកំណែទម្រង់ប្រទេសថៃ ដែលដឹកនាំដោយលោក ពិជិត ជ័យមង្គល បានប្រមូលផ្តុំគ្នានៅមុខសណ្ឋាគារ មណីច័ន្ទ រីស៊ត (Maneechan Resort) ក្នុងខេត្តច័ន្ទបុរី (Chanthaburi) ដើម្បីដាក់ញត្តិជូនអភិបាលខេត្ត។ ពួកគេបានអំពាវនាវឱ្យមានការពន្យារពេលកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC) ថៃ-កម្ពុជា ហើយទាមទារលុបចោលអនុស្សរណៈនៃការយោគយល់គ្នា (MoUs) ដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០០០ និង […]
Tag: លោកបណ្ឌិត យង់ ពៅ
បណ្ឌិត យង់ ពៅ គាំទ្រការប្រសិទ្ធនាម«អាកាសយានដ្ឋានអន្តរជាតិតេជោ៖ ច្រកទ្វារថ្មីរបស់កម្ពុជាឆ្ពោះទៅកាន់ពិភពលោក»
ខណៈពេលដែលសម្តេចតេជោ ហ៊ុន សែន បានប្រសិទ្ធនាមថា «អាកាសយានដ្ឋានអន្តរជាតិតេជោ៖ ច្រកទ្វារថ្មីរបស់កម្ពុជាឆ្ពោះទៅកាន់ពិភពលោក» បានដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៥ លោកបណ្ឌិត យង់ ពៅ អ្នកវិភាគនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានគាំទ្រការប្រសិទ្ធនាមនេះ ពេញទំហឹង ។ ឆ្លើយតបទៅនឹងសំណួរសួរថា ដើម្បីខ្មែរបានគេស្គាល់ច្រើន តើយើងធ្វើដូចម្តេចខ្លះតាមវិធីងាយៗ នៅKTI ? លោកបណ្ឌិត យង់ ពៅ […]
បណ្ឌិត យង់ ពៅ៖ ករណីទាហានថៃជាន់មីន ថៃមិនអាចឆ្លើយដាក់បន្ទុកកម្ពុជាបានជាដាច់ខាត
ថ្ងៃទី៩ សីហា ២០២៥ មានព័ត៌មានចុះផ្សាយថា ទាហានថៃ៣ នាក់ជាន់មីន ចំណុចនេះ លោកបណ្ឌិត យង់ ពៅ ដែលជាអ្នកវិភាគនយោបាយ បានលើកឡើងថា មានសេណារីយ៉ូចំនួន២ ដែលត្រូវពិចារណា ដោយផ្អែកលើផែនទីនៃសន្ធិសញ្ញាបារាំង – សៀម។ តាមលោកបណ្ឌិត សេណារីយ៉ូចំនួន២ នោះរួមមាន៖ ទី១. ប្រសិនបើ ទាហានថៃ ជាន់មីនក្នុងទឹកដីខ្លួនឯង ខេត្តស៊ីសាកេត […]
បណ្ឌិត យង់ ពៅ៖ សៀម-ថៃ ពិតជាពូជសាសន៍វង្វេង ?
«សៀម-ថៃ ពិតជាពូជសាសន៍វង្វេង ?» នេះជាសំណួររបស់លោកបណ្ឌិត យង់ ពៅ អ្នកវិភាគនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា នៅលើបណ្តាញសង្គមនារសៀលថ្ងៃទី២០ កក្កដា ឆ្នាំ២០២៥នេះ ខណៈក្រុមជាតិសាសន៍សៀម-ថៃ វង្វេងជ្រុលនិយម ធ្វើបាតុកម្ម នៅបរិវេណមុខស្ថានទូតកម្ពុជាប្រចាំបាងកក នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីតវ៉ាករណីដែលទាហានខ្លួន វង្វេងតម្រាយផ្លូវជាន់មីន របួសដាច់ជើងផង ឬអាចស្លាប់ផង ហើយបែរជាវង្វេងតវ៉ាមកកម្ពុជាទៅវិញ នេះបានពិតជា ពូជវង្វេង […]
បណ្ឌិត យង់ ពៅ៖ ថៃកំពុងបង្កលេសក្នុងហេតុការណ៍ផ្សេងៗ ដើម្បីរុញច្រានដល់ការសាកល្បងនឹងសង្គ្រាមតាមបណ្ដោយព្រំដែន
លោកបណ្ឌិត យង់ ពៅ អ្នកវិភាគនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានកត់សម្គាល់ឃើញថា ប្រទេសថៃ កំពុងបង្កលេសក្នុងហេតុការណ៍ផ្សេងៗ ដើម្បីរុញច្រានដល់ការសាកល្បងនឹងសង្គ្រាមតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ ជាង៨០០គ.ម.។ ការបង្កលេសក្នុងហេតុការណ៍ផ្សេងៗនេះ លើបណ្តាញសង្គមនៅថ្ងៃទី១៦ កក្កដា ឆ្នាំ២០២៥នេះ លោកបណ្ឌិត យង់ ពៅ លើកឡើងថា កម្ពុជា ត្រូវតែប្រុងជើងការគ្រប់ទីកន្លែង និងគ្រប់វិនាទី ដើម្បីធានាបានឯកភាពបញ្ជាការ និងគ្រប់គ្រងគ្រប់សមរភូមិសង្គ្រាមចិត្តសាស្ត្រ សង្គ្រាមការទូត សង្គ្រាមព័ត៌មាន […]
បណ្ឌិត យង់ ពៅ៖ អ្នកនយោបាយថៃ និងបញ្ញវន្តថៃ គួរឈប់ពង្វក់ពលរដ្ឋថៃខ្លួនឯង ឱ្យក្បត់នឹងសច្ចភាពប្រវត្តិសាស្ត្រ អសីលធម៌ចំពោះច្បាប់អន្តរជាតិ និងប្រមាថរើសអើងជាតិសាសន៍ក្បែរខាង
លោកបណ្ឌិត យង់ ពៅ អ្នកវិភាគនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា លោក ម៉ានូអែល ម៉ាក្រុង (Manuel Marcron) ប្រធានាធិបតីបារាំង មិនអាចយល់ព្រមសម្រួលជាមួយថៃ ដោយប្រាសចាកពីការទទួលស្គាល់សន្ធិសញ្ញានិងផែនទីបារាំង-សៀម ឆ្នាំ១៩០៤, ១៩០៧ ដែលជាប់ពាក់ព័ន្ធនឹងការកំណត់ព្រំដែនរវាងឥណ្ឌូចិន-សៀម បានបន្សល់នូវសន្ធិសញ្ញា កិច្ចព្រមព្រៀង ផែនទីកំណត់ព្រំដែនបារាំង(ក្នុងនាមកម្ពុជា)-សៀម ដែលមានមាត្រដ្ឋាន ១/២០០.០០០ ចំនួន៧ផ្ទាំង ធ្វើឡើងដោយគណៈកម្មការចម្រុះ បារាំង-សៀម ឆ្នាំ១៩០៧-១៩០៨ […]
បណ្ឌិត យង់ ពៅ លើកបីចំណុចសំខាន់ៗអំពីប្រវត្តិនយោបាយក្នុងទំនាក់ទំនងកម្ពុជា-ថៃ
លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងអគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហោះសំណេរមួយលើបណ្ដាញសង្គមហ្វេសប៊ុកនាថ្ងៃទី២៤ ខែមិថុនានេះដោយលើកបីចំណុចធំៗទាក់ទងនឹងទំនាក់ទំនង កម្ពុជា-ថៃ។ លោកបណ្ឌិត យង់ ពៅ លើកឡើងថា៖ « ទំនាក់ទំនងកម្ពុជា-ថៃ ជា «ទំនាក់ទំនងស្រឡាញ់ស្អប់» រយៈពេលជាង៥០០ឆ្នាំមកហើយ នឹងបន្តទៅអនាគតបន្តទៀត។ ទំនាក់ទំនងស្រឡាញ់ស្អប់នេះកើតចេញពី៖ ១. ឥរិយាបថច្រឡោងខាមជាតិសាសន៍ថៃ (បន្តពីសៀម) ដែលតែងតម្កើងខ្លួនឯងជាជាតិសាសន៍លើសគេក្នុងតំបន់ ២. មេរៀនប្រវត្តិសាស្ត្រថៃ […]
បណ្ឌិត យង់ ពៅ៖ ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីនៅបារាំង ឆ្លុះបញ្ចាំងពីការមានប្រៀបឈ្នះលើថៃ នៅក្នុងសីលធម៌គោរពច្បាប់អន្តរជាតិ និងការទូត
ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីនៅសាធារណរដ្ឋបារាំង និងក្នុងជំនួបជាមួយនឹងឯកឧត្ដមប្រធានាធិបតីបារាំង លោក អ៊ីម៉ានូអែល ម៉ាក្រុង គេបានមើលឃើញថាភាគីបារាំងបានបង្ហាញទស្សនៈនយោបាយដ៏វិជ្ជមានមួយរបស់មេដឹកនាំបារាំង ទៅលើករណីទំនាស់ព្រំដែនរវាងកម្ពុជានិងថៃ ដែលនេះជាសារនយោបាយដ៏មានសារៈសំខាន់មួយ និងបានផ្ដល់ភាពកក់ក្ដៅសម្រាប់កម្ពុជា នៅក្នុងកិច្ចខិតខំប្រឹងប្រែងដោះស្រាយទំនាស់ជាមួយប្រទេសថៃដែលជាប្រទេសជាប់ខាងរបស់ខ្លួន។ លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា ប្រទេសបារាំងគឺជាអតីតប្រទេសដាក់អាណានិគមមកលើប្រទេសកម្ពុជា ប្រមាណរយៈពេលជិត១០០ឆ្នាំ ដែលរាល់ឯកសារនិងលិខិតបទដ្ឋានគតិយុត្តិ កិច្ចព្រមព្រៀង សន្ធិសញ្ញា កំណត់ហេតុ និងពិធីសារផ្សេងៗពាក់ព័ន្ធនឹងកិច្ចការព្រំដែនកម្ពុជា ពិសេសព្រំដែនរវាងកម្ពុជានិងថៃ សុទ្ធសឹងតែស្ថិតនៅក្នុងដៃរបស់បារាំងដែលជាមហាអំណាចអាណានិគមនាសម័យនោះ ពោលគឺបារាំងជាអ្នកតំណាងឱ្យកម្ពុជានៅក្នុងករណីអធិបតេយ្យភាពជាមួយនឹងប្រទេសសៀម ដែលក្រោយមកបានប្ដូរឈ្មោះជាថៃ។ […]
បណ្ឌិត យង់ ពៅ៖ ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីថៃនៅកម្ពុជា ស្របទៅនឹងកាលៈទេសៈដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួន ហើយឆ្លើយតបទៅនឹងភាពចាំបាច់នៃកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរ
លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ថៃ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២៣ និងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ ក្នុងឱកាសនៃខួបលើកទី៧៥ នៃទំនាក់ទំនងការទូត កម្ពុជា-ថៃ។ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានវាយតម្លៃចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ប្រមុខរាជរដ្ឋាភិបាលថៃនៅកម្ពុជាថា ធ្វើឡើងស្របទៅនឹងកាលៈទេសៈដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួន ហើយឆ្លើយតបទៅនឹងភាពចាំបាច់នៃកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរ។ លោកបណ្ឌិត […]
បណ្ឌិត យង់ ពៅ៖ ដំណើរបំពេញទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង មកកម្ពុជា បង្ហាញពីទំនាក់ទំនងកម្ពុជា-ចិន ប្រកបដោយភាពច្បាស់ លាស់ និងអនាគតរឹងមាំ
ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិន នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ដែលជាដំណើរទស្សនកិច្ចលើកទី២ ក្នុងនាមជាប្រធានាធិបតីចិនមកកាន់កម្ពុជា។ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានកត់សម្គាល់ថា ដំណើរទស្សនកិច្ចនាពេលនេះ បានបញ្ជាក់អំពីទំនាក់ទំនងកម្ពុជា-ចិន ប្រកបដោយភាពច្បាស់លាស់ និងរឹងមាំនៃទំនាក់ទំនងទ្វេភាគីជាពិសេសមួយនេះ។ លោកបណ្ឌិត បានគូសបញ្ជាក់ថា ភាពច្បាស់លាស់នៅក្នុងទំនាក់ទំនងកម្ពុជា-ចិន ដែលគេអាចទាញភ្ជាប់ទៅនឹងក្នុងអតីតកាល តាំងពីសម័យបុរាណរហូតដល់ប្រវត្តិសាស្ត្រសម័យកាលទំនើប […]
