រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ស្នើអ្នកសារព័ត៌មានទាំងអស់ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដែលជាយ័ន្តគាថាការពារខ្លួនដ៏ស័ក្តិសិទ្ធិតាមផ្លូវច្បាប់

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីយុត្តិធម៌ បានអំពាវនាវឱ្យអ្នកសារព័ត៌មានទាំងអស់ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដែលជាយ័ន្តគាថាការពារខ្លួនដ៏ស័ក្តិសិទ្ធិតាមផ្លូវច្បាប់។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការនៅយប់ថ្ងៃទី២៤ ខែធ្នូនេះ ឯកឧត្តម កើត រិទ្ធ បានលើកឡើងថា «ថ្ងៃនេះ, តាមរយៈឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, ខ្ញុំបានទទួលលិខិតរបស់អ្នកកាសែតឈ្មោះ ផាត់ ហ៊ន ហៅ ពូ ហ៊ន ដែលបានបង្ហាញនូវសុទ្ធចិត្តទទួលស្គាល់កំហុសរបស់ខ្លួនទាក់ទងនឹងរឿងរ៉ាវនៃការផ្សាយព័ត៌មាន […]

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បើកច្រកផ្លូវការមួយ ដើម្បីជួយដល់អ្នកស្រែកអយុត្តិធម៌លើបណ្តាញសង្គម

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ថ្លែងថា “យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ” នឹងផ្តោតលើបញ្ហាសំខាន់ៗចំនួនពីរ ទីមួយត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីផ្នែកអភិបាលកិច្ចនៅតាមសាលាជំនុំជម្រះ និងអង្គការអយ្យការអមសាលាជម្រះក្តីនានា និងទីពីរ ការពិនិត្យនិងដោះស្រាយភាពមិនប្រក្រតី នៅក្នុងចំណាត់ការសំណុំរឿង និងចំណាក់នៅក្នុងសម្រេចសេចក្តី របស់តុលាការ។ ឯកឧត្តមបញ្ជាក់ថា យុទ្ធនាការមួយនេះ នឹងក្លាយជាច្រកផ្លូវការមួយសម្រាប់ប្រជាពលរដ្ឋដែលរងគ្រោះដោយអំពើអយុត្តិធម៌ពិតប្រាកដ រងគ្រោះដោយការរំលោភបំពានដោយខុសច្បាប់នៅក្នុងសង្គម ឬដោយសារមានភាពមិនប្រក្រតីនៅតាមតុលារការ អាចដាក់ពាក្យបណ្តឹងអំពីភាពមិនប្រក្រតី ក្នុងចំណាត់ការរបស់តុលាការ ដើម្បីឲ្យយន្តការទទួលបន្ទុកនេះជួយត្រួតពិនិត្យ និងដោះស្រាយរកយុត្តិធម៌ជូន។ […]

វិនិយោគិនម៉ាឡេស៊ីអំពាវនាវរកយុត្តិធម៌ពីលោក កើត រិទ្ធ រឿងឧកញ៉ាម្នាក់រំលោភយកដី ២០០ហិចតា

អ្នក​វិនិយោគ​ជនជាតិ​ ម៉ាឡេស៊ី​ (​ ក្រុមហ៊ុន​ ហ្វជូណា​ ផ្លេនថេសិន​ )​ ដែល​បានមក​វិនិយោគ​នៅប្រទេស​កម្ពុជា​តាំងពីឆ្នាំ​ ២០០៧​ លេី​វិស័យ​​កសិកម្ម​ នៅ​ស្រុក​ ឱរ៉ាល់​ ខេត្ត​ កំពង់​ស្ពឺ​