លោក គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា នៅឆ្នាំ២០២៣ នេះ វិស័យអចលនទ្រព្យនៅកម្ពុជា មានជួបបញ្ហាប្រឈមមួយចំនួន ដូចជា៖ ប្រព័ន្ធនៃការអនុវត្តន៍ច្បាប់ពីសំណាក់ម្ចាស់អាជីវកម្មអចលនទ្រព្យ និងការអនុវត្តពីមន្រ្តីពាក់ព័ន្ធនៅមិនទាន់បានគ្រប់ជ្រុងជ្រោយ,កង្វះពីការបង់ព័ន្ធលើអចលនទ្រព្យ និងដីធ្លីបានច្បាស់លាស់, ការផ្គត់ផ្គង់លើសតម្រូវការ(តម្រូវការទិញផ្ទះដើម្បីយកលក់បន្តមានច្រើនលើសលប់),និងបញ្ហាដីឡូតិ៍ភាគច្រើនជាប្រភេទដីកសិកម្ម។

