ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា បច្ចុប្បន្ននេះ ថ្លៃគ្រាប់ស្វាយចន្ទីសើមស្ថិតក្នុងថ្លៃល្អមួយបើធៀបទៅនឹងឆ្នាំកន្លងទៅ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បាន ថតយកប្រតិកម្មរបស់កសិករ ដើម្បីធ្វើជាចម្លើយបំភ្លឺតបទៅដល់ក្រុម MMO ដែលផ្សព្វផ្សាយខុសពីការពិត។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១០ ខែមីនានេះ ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់ថា បច្ចុប្បន្ននេះ ថ្លៃគ្រាប់ស្វាយចន្ទីសើមស្ថិតក្នុងចន្លោះ […]
Tag: លោក ឃឹម ហ្វីណង់
អ្នកនាំពាក្យ៖ សហគមន៍កសិកម្មទំនើប«បន្លែផ្ទះសំណាញ់ត្រាំកក់» បង្ហាញភាពស៊ាំរបស់ខ្លួនទប់ទល់នឹងហានិភ័យទីផ្សារ
តាមរយៈបណ្តាញសង្គម នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា សហគមន៍កសិកម្មទំនើប«បន្លែផ្ទះសំណាញ់ត្រាំកក់» បង្ហាញភាពស៊ាំរបស់ខ្លួនទប់ទល់នឹងហានិភ័យទីផ្សារ តាមរយៈការបន្តបែងចែកភាគលាភប្រាក់ចំណេញប្រចាំខែដល់សមាជិកជាលើកទី៣ ខណៈពេលដែលថ្លៃបន្លែនៅក្រៅសហគមន៍បានធ្លាក់ចុះខ្លាំងនៅក្នុងខែធ្នូ ឆ្នាំ២០២៤ ហើយភាគច្រើននៃកសិករដែលមិនមែនជាសមាជិកសហគមន៍មិនអាចទទួលបានប្រាក់ចំណេញឡើយ។ ឯកឧត្តម ឃឹម ហ្វីណង់ បានបន្តថា បើប្រៀបធៀបថ្លៃសម្រាប់ខែធ្នូ ជាមធ្យមបន្លែសហគមន៍លក់ចេញក្នុងតម្លៃ ១៥០០៛/គីឡូ ទាបជាងខែកន្លងទៅបន្តិច […]
អ្នកនាំពាក្យក្រសួងកសិកម្ម៖ បើថ្លៃគ្រាប់ស្វាយចន្ទី ៤៥០០៛/គីឡូ ពិតជាអាចផ្តល់ប្រាក់ចំណេញសមរម្យបានមែន ចុះហេតុអ្វីបានជាកសិករខ្លះចាប់ផ្តើមត្អូញត្អែរ
លោក ឃឹម ហ្វីណង់ អ្នកនាំពាាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងពី «បញ្ហា និងដំណោះស្រាយ» ថា បើថ្លៃគ្រាប់ស្វាយចន្ទី ៤៥០០៛/គីឡូ ពិតជាអាចផ្តល់ប្រាក់ចំណេញសមរម្យបានមែន ចុះហេតុអ្វីបានជាកសិករខ្លះចាប់ផ្តើមត្អូញត្អែរ បន្ទាប់ពីថ្លៃគ្រាប់ស្វាយចន្ទីស្រស់ទើបតែធ្លាក់ចុះពីជាង ៥០០០៛ មកនៅ ៤៥០០៛? តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ អ្នកនាំពាក្យរូបនេះ បានលើកយកហេតុផល បញ្ហា និងដំណោះស្រាយដូចខាងក្រោម៖ ហេតុផលអាចមានច្រើន តែយើងអាចសាកល្បងវិភាគលើចំណុចមួយចំនួនទាំងអស់គ្នា […]
លោក ឃឹម ហ្វីណង់៖ សោកស្តាយមនុស្សមួយក្រុមតូច ព្យាយាមធ្វើរឿងបង្កភាពចលាចលក្នុងសង្គមធ្វើបាបកសិករ
អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ចេញមកសម្តែងការសោកស្តាយចំពោះគណនីហ្វេសប៊ុកមួយចំនួនផុសនិងចែកចាយព័ត៌មានប្រឌិតក្លែងក្លាយធ្វើឲ្យប៉ះពាល់ដល់វិស័យកសិកម្មនៅកម្ពុជានាពេលថ្មីៗនេះ។

