មានវ័យក្បែរ៦០ឆ្នាំហើយតារាសម្តែងជើងចាស់លោក ចា រិទ្ធី នៅតែជះរាងសង្ហា និងមានសុខភាពល្អ មិនចាញ់កាលពីលោកនៅក្មេងឡើយ ។ មូលហេតុដែលធ្វើឱ្យលោកនៅក្មេងវ័យបែបនេះដោយសារលោកមិនប្រព្រឹត្តិរឿង២យ៉ាងនេះ ។ លោក ចា រិទ្ធី បានបោះបង់ការសម្តែងចោលច្រើនឆ្នាំមកហើយ ដោយសារតែលោកមមាញឹកនៅក្នុងការងាររកស៊ី ប៉ុន្តែថ្មីៗនេះលោកទើបតែត្រឡប់មកទទួលការសម្តែងឡើងវិញឱ្យផលិតកម្មមួយចំនួន ។ ទន្ទឹមនិងការត្រឡប់មកសម្តែងឡើងវិញនេះលោក ចា រិទ្ធី ក៏បានបង្ហើបប្រាប់ពីអាថ៌កំបាំងផ្ទាល់ខ្លួនដែលធ្វើឱ្យលោកនៅតែមានរូបរាងស្រស់សង្ហា និង មានសុខភាពល្អ បើទោះបីជាលោកមានវ័យក្បែរ៦០ឆ្នាំទៅហើយក្តី ។ លោកថា មូលហេតុដែលលោកមានរូបរាងសង្ហា […]

