ដំណាំស្វាយចន្ទីជាដំណាំឧស្សាហកម្មមានសក្តានុពលខ្ពស់សម្រាប់ប្រទេសកម្ពុជានិងមានកេរ្តិ៍ឈ្មោះល្បីជាពិសេសមានការទទួលស្គាល់ពីទីផ្សារលើគុណភាព រសជាតិ ទំហំគ្រាប់និងសរីរាង្គតាមប្រពៃណី ប៉ុន្តែដំណាំសក្តានុពលសំខាន់មួយនេះនៅជួបប្រទះបញ្ហាប្រឈមចម្បងៗចំនួន៨។ លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ថ្លែងនៅក្នុងពិធី បើកដំណើរការទស្សនកិច្ចព័ត៌មាន និងទស្សនកិច្ចសិក្សារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនិងសហភាពអឺរ៉ុប ស្តីពីខ្សែច្រវាក់ផលិតកម្មគ្រាប់ស្វាយចន្ទីកម្ពុជា កាលពីថ្ងៃទី២៩ខែវិច្ឆិកា២០២៣ថា បច្ចុប្បន្ននេះខេត្តដែលបានដំាដុះដំណាំស្វាយចន្ទីរច្រើនជាងគេគឺមានខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ធំ ក្រចេះ មណ្ឌលគីរី រតនគីរី ស្ទឹងត្រែង ព្រះវិហារ ឧត្តមានជ័យ សៀមរាប […]

