រឿងរ៉ាវលោក បឺត សំរេច អះអាងថា ខ្លូនជាកូនប្រុសបង្កើតរបស់ធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត នៅមិនទាន់ជ្រះស្រលះនៅឡើយ។ មហាជននៅតែមានមន្ទិល ខណៈមិនទាន់មានភស្តុតាងបញ្ជាក់ច្បាស់ថា អតីតអ្នកប្រដាល់រូបនេះ ពិតជាកូនប្រុសលោក ស៊ីន ស៊ីសាមុត ប្រាកដមែន។ ជុំវិញរឿងនេះ មេធាវីមួយរូបប្រកាសជួយលោក បឺត សំរេច ដើម្បីបំបាត់ក្តីមន្ទិលសង្ស័យ ក្នុងការប្តឹងទាមទារស្វែងរកបិតុភាពតាមផ្លូវតុលាការ។ តាមរយៈគណនីហ្វេសប៊ុកមេធាវី អ៊ុំ រតនា / […]

