លោក ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង បានថ្លែងថា ចាស់ព្រឹទ្ធាចារ្យ គឺជាធនធានមនុស្សដ៏មានតម្លៃ បំផុតក្នុងសង្គមជាតិ ដែលបានចូលរួមការពារសុខសន្តិភាព និងមានបទពិសោធន៍ និងស្នាដៃរាប់មិនអស់ ក្នុងការផ្តល់នូវដំបូន្មានល្អៗ មកដល់មនុស្សជំនាន់ក្រោយ ជាពិសេសបានចូលរួមថែរក្សាការពារ នូវតម្លៃប្រពៃណី វប្បធម៌ខ្មែរ ដូច្នេះយើងជាកូន ចៅប្រុសស្រីគ្រប់ៗរូប ទោះជាស្ថិតក្នុងស្ថានភាពជីវភាពយ៉ាងណាក៏ដោយ ត្រូវតបស្នង និងកតញ្ញូ […]

