កិច្ចប្រជុំមួយថ្ងៃពេញនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ របស់គណៈកម្មការចម្រុះបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ (JBC) នៅសណ្ឋាគារសូហ្វីតែលភ្នំពេញត្រូវបានបញ្ចប់ដោយពុំទាន់មានអ្វីគួរឱ្យចាប់អារម្មណ៍ឡើយ។ ភាគីកម្ពុជាដឹកនាំដោយលោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន រីឯភាគីថៃដឹកនាំដោយលោក Prasas Prasasvinitchai ទីប្រឹក្សាក្រសួងការបរទេស ទទួលបន្ទុកកិច្ចការព្រំដែន។ លោកធ្លាប់ជាអតីតឯកអគ្គរាជទូតថៃប្រចាំនៅប្រទេសកម្ពុជាកាលពីសម័យរដ្ឋាភិបាល អាភីស៊ីត វីចាជីវ៉ា ដែលមានជម្លោះជាមួយកម្ពុជារឿងប្រាសាទព្រះវិហារ។ អ្នកសារព័ត៌មានសរុបជិត១០០នាក់ រួមទាំងសារព័ត៌មានថៃចំនួន៥ស្ថាប័នផងបានរង់ចាំប្រមាញ់យកព័ត៌មានយ៉ាងអន្ទះអន្ទែង ព្រោះជាកិច្ចប្រជុំចំពេលដែលស្ថានភាពព្រំដែននៃប្រទេសទាំងពីរកំពុងឡើងកំដៅ។ ដោយសារកិច្ចប្រជុំពេញអង្គត្រូវបានអូសពេលរហូតជិតដល់ម៉ោង១២ថ្ងៃត្រង់ អ្នកសារព័ត៌មានមួយចំនួនក៏មានការយល់ច្រឡំក៏បានសរសេរ និងបង្ហោះព័ត៌មានថាភាគីថៃមិនបានគោរពពេលវេលា។ […]
Tag: លោក ពុយ គា
សារសំខាន់ៗរបស់ថ្នាក់ដឹកនាំកំពូល មន្ត្រីជាន់ខ្ពស់ និងអ្នកសារព័ត៌មាន ក្នុងថ្ងៃអបអរទិវាសេរីភាពសារព័ត៌មាន ៣ឧសភា
ក្នុងថ្ងៃប្រារព្ធទិវាសារព័ត៌មានពិភពលោក ៣ឧសភា ខួបទី៣០ឆ្នាំ (៣ឧសភា ១៩៩៣-៣ឧសភា ២០២៣) ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសារលិខិតអបអរសាទរ និងផ្តល់នូវសារសំខាន់ៗ ដើម្បីពង្រីក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មាន។ ក្រៅពីនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មន្ត្រីជាន់ខ្ពស់ និងអ្នកសារព័ត៌មានជាច្រើនទៀត ក៏បានបង្ហោះសារអបអរសារទរនៅលើបណ្តាញសង្គមរបស់ខ្លួនផងដែរ

