ស្របពេលដែល MV ចម្រៀង « ធីតា » របស់តារាចម្រៀង ព្រីន ចេញជាសាធារណៈ បានធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំងទៅលើតួស្រីក្នុងបទចម្រៀងនេះដែលសម្តែងដោយកញ្ញា សុគា គឹមលាង ហៅ កូនអាន់ ដែលជានាដការីរបាំបុរាណដ៏ល្បីឈ្មោះមួយរូប ។ ប៉ុន្តែមុននឹងសម្រេចចិត្តជ្រើសរើសតារាស្រីរូបនេះមកថតក្នុង MV ដ៏អស្ចារ្យនេះ លោក ព្រីន ក៏ទទួលបានការយល់ព្រមពីកញ្ញា រចនា រ៉ាវាឌី ផងដែរ