តាមរយៈសំណេរនៅលើបណ្តាញសង្គម ឯកឧត្តម ម៉េត មាសភក្តី អភិបាលរងខេត្តឧត្តរមានជ័យ បានប្រតិកម្មចំពោះគណនីហ្វេសបុកដែលមានឈ្មោះថា Phan Phana ដែលគេស្គាល់ថាជាសកម្មជនក្រុមប្រឆាំងយ៉ាងសកម្មមួយរូបលើបណ្តាញសង្គម ដែលបានបង្កើតព័ត៌មានក្លែងក្លាយចោទប្រកាន់មកលើអាជ្ញាធរ ចំពោះករណីផ្សព្វផ្សាយព័ត៌មាននៅក្នុងទឹកដីកម្ពុជារបស់ Mr. Kevin Smith KH ក្នុងន័យបំភ័ន្តសាធារណជន ឱ្យមានការយល់ច្រឡំមកលើរាជរដ្ឋាភិបាល។ ឯកឧត្តម ម៉េត មាសភក្តី បានរៀបរាប់ថា ប្រជាពលរដ្ឋទូទាំងប្រទេសកំពុងឈឺចាប់ចំពោះការឈ្លានពានទឹកដី ហើយខិតខំរួបរួមគ្នាជាកម្លាំងសាមគ្គី ដើម្បីតតាំងជាមួយខ្មាំងសត្រូវ តែបែរជា […]
Tag: លោក ម៉េត មាសភក្តី
មូលនិធិត្រីចក្រយានកម្ពុជា ផ្តល់ប័ណ្ណសមធម៌ជូនដល់អ្នកធាក់ស៊ីក្លូជិត ៣០០នាក់ នៅភ្នំពេញ
នាព្រឹកថ្ងៃទី១៤ កក្កដា២០២៤នេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជា បានចាត់អោយលោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ និងជាប្រធានលេខាធិការដ្ឋានមូលនិធិត្រីចក្រយានកម្ពុជា ផ្តល់ប័ណ្ណសមធម៌និងអាវជាសមាជិកមូលនិធិស៊ីក្លូចំនួន២កំផ្លេ ជូនដល់បងប្អូនអ្នកធាក់ស៊ីក្លូដែលជាសមាជិកមូលនិធិស៊ីក្លូក្នុងរាជធានីភ្នំពេញចំនួន២៩៥នាក់ នៅសាលារាជធានីភ្នំពេញ។
