ខេត្តតាកែវកំពុងមានតម្រូវការបន្ទាន់នូវកម្លាំងពលកម្មប្រមាណ ១៤,០០០ នាក់ ដើម្បីបំពេញតម្រូវការរោងចក្រ សហគ្រាសក្នុងស្រុក ដែលជាដំណឹងដ៏ល្អសម្រាប់ពលករ-ពលការិនី ក៏ដូចជាអ្នកដែលកំពុងស្វែងរកការងារធ្វើ ។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២៥ នេះ ខេត្តតាកែវនឹងមានរោងចក្រ សហគ្រាសថ្មីចំនួន ២៣ កន្លែង ដែលបានបោះទុនវិនិយោគប្រមាណ ៧៥ លានដុល្លារអាមេរិក ហើយអាចផ្ដល់ឱកាសការងារសរុបដល់ទៅ ១៥,០០០ កន្លែង។ […]