រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា មិនបានធ្វើសកម្មភាពណាមួយជ្រែតជ្រែត ក្នុងកិច្ចការផ្ទៃក្នុងរបស់អូស្ត្រាលី ឬសហគមខ្មែរនៅអូស្ត្រាលីនោះទេ។ ផ្ទុយទៅវិញ រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា តាមថែរក្សាគាំពារពលរដ្ឋខ្មែរទាំងអស់នៅក្រៅប្រទេស។ ប្រការនេះមានន័យថា ពលរដ្ឋខ្មែរដែលមានសញ្ជាតិអូស្ត្រាលីក្តី អាមេរិកក្តី បារាំងជាដើម នៅតែរក្សាសញ្ជាតិខ្មែរ ដោយមិនបានលះបង់សញ្ជាតិដើមចោលឡើយ ដូច្នេះរដ្ឋាភិបាលបានសិទ្ធិក្នុងការតាមថែរក្សាគាំពារពលរដ្ឋទាំងនោះ។ នេះជាការលើកឡើងរបស់ ឯកឧត្តម សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក្នុងសន្និសីទសារព័ត៌មាន នៅយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ អំពីលទ្ធផលនៃ […]
Tag: លោក សូ ណារ៉ូ
សម្ដេចតេជោ ហ៊ុន សែន ណែនាំលោក សូ ណារ៉ូ ពិនិត្យមើលស្ថានភាពពិតនៅកម្ពុជា ហើយប្រាប់ទៅពលរដ្ឋនៅក្រៅប្រទេសបានដឹងផង
ថ្លែងចំពោះមុខកម្មករ-និយោជិតរាប់ម៉ឺននាក់ និងភ្ញៀវដែលបានអញ្ជើញចូលរួមក្នុងពិធីសំណេះ សំណាលជាមួយកម្មករ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី ២៧ ខែមិថុនា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានណែនាំឲ្យលោក សូ ណារ៉ូ ដែលទើបត្រឡប់មកពីប្រទេសអាមេរិកវិញ ក្រោយពីចាកចេញពីប្រទេសកម្ពុជាអស់រយៈ ពេល ១១ឆ្នាំកន្លងមក ពិនិត្យមើលស្ថាន ភាពពិត ហើយនិយាយការពិតពីកម្ពុជា ប្រាប់ទៅប្រជាពល រដ្ឋនៅបរទេសបានដឹងផង។
លោក សូ ណារ៉ូ ត្រឡប់មកប្រទេសកំណើត ក្រោយខកខាន១១ឆ្នាំ នឹងត្រៀមធ្វើសន្និសីទសារព័ត៌មាន
បន្ទាប់ពីខកខាន មកកាន់ប្រទេស អស់រយៈពេល ១១ឆ្នាំ លោក សូ ណារ៉ូ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី នឹងធ្វើដំណើរមាតុភូមិ និវត្តន៍ ទៅដល់ព្រលានយន្តហោះភ្នំពេញនាថ្ងៃទី២៣ ខែ មិថុនា ឆ្នាំ២០២៣។

