លោក ហង្ស បឿន អតីតអ្នករត់តុ ក្លាយជាអគ្គនាយកក្រុមហ៊ុនដឹកជញ្ជូនទំនិញ ដ៏ធំមួយ នៅថៃ

លោក ហង្ស បឿន អតីត​ពលករ​ខ្មែរ​ធ្វើ​ការងារ​រត់​តុ លាងចាន នៅ​ភោជនីយដ្ឋាន និង​ធ្លាប់​បួស​ជា​ព្រះសង្ឃ​ផង​នោះ បាន​ក្លាយ​ខ្លួន​ជា​អគ្គនាយក​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​ដ៏​ធំ​មួយ​នៅ​ប្រទេស​ថៃ

ក្រុមហ៊ុន «ស្រលាញ់អ្នក» បានសម្ពោធជាផ្លូវការដែលមានភាគហ៊ុនខ្មែរនិងថៃ

ក្រុមហ៊ុន ស្រលាញ់នាក់ ( SRALANH NEAK)  បានសម្ពោធបើកដំណើរការជាផ្លូវការនូវរថយន្តដឹកជញ្ជួនរបស់ខ្លួននៅការិយាល័យទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៏, អ្នកឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន ណាវ៉ាត្រា ខ្នាតយក្ស, ថ្នាក់ដឹកនាំក្រុមហ៊ុន«ស្រលាញ់អ្នក» ក្រុមវិនិយាគិនខ្មែរ-ថៃ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូប