កម្ពុជា ធ្វើវិសោធនកម្មច្បាប់បង្ក្រាបល្បែងស៊ីសង ឱ្យប្រទាក់ក្រឡាជាមួយច្បាប់គ្រប់គ្រងល្បែងពាណិជ្ជកម្ម

ឯកឧត្តម ទ្រី សុខហេង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារបច្ចេកទេស នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ បានដឹកនាំបន្តកិច្ចប្រជុំក្រុមការងារបច្ចេកទេសរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធាន និងសមាជិកក្រុមការងារបច្ចេកទេសរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង ផងដែរ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម​ ទ្រី​សុខហេង​បានបញ្ជាក់ថា កិច្ចការរបស់ក្រុមការងារបច្ចេកទេសជំហ៊ានទី១​ គឺត្រូវសិក្សា ស្រាវជ្រាវប្រមូលផ្ដុំឯកសារពាក់ព័ន្ធច្បាប់ជាតិ​ និងអន្តរជាតិ ដើម្បីជាមូលដ្ឋាន ក្នុងការរៀបចំជាគោលគំនិតរួម ជាទស្សនាទានរួមនៃគោលបំណងដែលត្រូវរៀបចំក្នុងការធ្វើវិសោធនកម្មច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសងឆ្នាំ១៩៩៦ឱ្យមានភាពប្រទាក់ក្រឡាស៊ីសង្វាក់ជាមួយនឹងច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មដែលបានប្រកាសប្រើនៅឆ្នាំ២០២០។ ក្រោយពីបញ្ចប់ការងារជំហ៊ានដំបូងនេះ ក្រុមការងារបច្ចេកទេស […]

អាជ្ញាធរ ប្រាប់សាធារណជន កុំប្រព្រឹត្ត លេង ឬ ចូលរួមគាំទ្រល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ

អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) បានធ្វើការក្រើនរំលឹកដល់សាធារណជនទាំងអស់ សូមកុំប្រព្រឹត្ត ឬលេង ឬ ចូលរួមគាំទ្រល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ

5
Promotion