សម្ដេចធិបតីហ៊ុនម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០២ ខែមេសា បានចេញអនុក្រឹត្យបង្កើតគណៈកម្មធិការជំរុញការដោះស្រាយបញ្ហាវិស័យឯកជន។ បើតាមមាត្រា២ នៃអនុក្រឹត្យនេះ ឲ្យដឹងថា គណៈកម្មាធិការជំរុញការដោះស្រាយបញ្ហាវិស័យឯកជន មានភារកិច្ចដឹកនាំ សម្របសម្រួល និងជំរុញការដោះស្រាយបញ្ហាប្រឈម ឬសំណូមពររបស់វិស័យឯកជនលើទិដ្ឋភាពច្បាប់ បច្ចេកទេស ឬ ផ្សេងទៀត ដែលស្ថិតក្នុងដែនសមត្ថកិច្ចចម្រុះត្រូវដោះស្រាយដោយ អន្តរក្រសួង និង/ឬ អន្តរស្ថាប័ន និង ដែលលើសពីដែនសមត្ថកិច្ច ឬ លទ្ធភាពសម្រេចរបស់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង […]
Tag: វិស័យឯកជន
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាសក្ខីភាពនៃកិច្ចសហការស្អិតរមួត និងវប្បធម៌សន្ទនា
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ អញ្ជើញជាអធិបតីក្នុងកម្មវិធី “វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩”។ សម្តេចធិបតីបានថ្លែងថា វេទិកានៅថ្ងៃនេះ ជាវប្បធម៌សន្ទនា ជាសក្ខីភាពនៃកិច្ចសហការស្អិតរមួត និងវប្បធម៌សន្ទនា រវាងរដ្ឋាភិបាល-ផ្នែកឯកជន ក្នុងកររួមគ្នាដោះស្រាយបញ្ហាប្រឈម និងកង្វល់របស់ធុរជន វិនិយោគិននៅក្នុងគោលដៅជំរុញការអភិវឌ្ឍវិស័យឯកជននៅកម្ពុជា។ “មួយវិញទៀត ការរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩”នេះ ជាការសន្យារបស់ខ្ញុំដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំពេញអង្គលើកដំបូងនៃគណៈរដ្ឋមន្ត្រី នីតិកាលទី៧នៃរដ្ឋសភាព កាលពីថ្ងៃទី២៤ […]

