ពលរដ្ឋកម្ពុជា ប្រមាណជិត៦០០នាក់ ដែលកំពុងស្នាក់នៅតំបន់មជ្ឈិមបូព៌ា មានសុវត្ថិភាពទាំងអស់គ្នា និងកំពុងបន្តប្រុងប្រយ័ត្ន

ប្រជាពលរដ្ឋកម្ពុជា រួមទាំងសិស្ស-និស្សិតសរុប ៥៩៥ នាក់ ដែលកំពុងស្នាក់នៅតំបន់មជ្ឈិមបូព៌ា បានរក្សាការប្រុងប្រយ័ត្នយ៉ាងខ្ជាប់ខ្ជួន និងមានសុវត្ថិភាពទាំងអស់គ្នា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១០ មីនា ឆ្នាំ២០២៦។ សេចក្តីប្រកាសព័ត៌មាន ដដែលបានឲ្យដឹងថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបន្តតាមដានដោយយកចិត្តទុកដាក់ និងក្តីបារម្ភបំផុត ចំពោះការវិវត្តនៃសភាពការណ៍ជម្លោះនៅតំបន់មជ្ឈិមបូព៌ា។  ស្ថានទូតកម្ពុជាប្រចាំនៅក្នុងតំបន់នេះ បានទទួល ការណែនាំឱ្យទាក់ទងជាប្រចាំជាមួយអាជ្ញាធរពាក់ព័ន្ធរបស់ប្រទេសម្ចាស់ផ្ទះ ក៏ដូចជាមួយតំណាងប្រជាពលរដ្ឋ និងនិស្សិតកម្ពុជា […]

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រទេសមហាអំណាចស្តារពិភពលោកឡើងវិញហើយការដាក់ទណ្ឌកម្ម អំពើហិង្សា និងសង្រ្គាមមិនមែនជាដំណោះស្រាយល្អនោះឡើយ

ក្នុងស្ថានភាពបច្ចុប្បន្ន ដែលសភាពការណ៍ពិភពលោកកំពុងមានការវិវត្តន៍យ៉ាងស្មុគស្មាញ​និងប្រកបដោយការគំរាមគំហែមដ៏គ្រោះថ្នាក់នេះ សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រទេសមហាអំណាចធ្វើការស្តារឡើងវិញដើម្បីសន្តិភាព សន្តិសុខ ស្ថិរភាពពិភពលោក

5
Promotion