នៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ គណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានថ្កោលទោស យ៉ាងដាច់អហង្ការចំពោះមេក្រុមសមាគមទេវ សក្ខី ភគវន្ត ដែលបានពន្យល់ធម៌ប្រាសចាកខ្លឹមសារដើមនៃ ព្រះពុទ្ធវចនៈ និងបានព្យាយាមនិយាយបំភាន់កិច្ចបដិបត្តិរបស់ពុទ្ធសាសនិកខ្មែរ។ គណៈសង្ឃនាយក បានចាត់ទុកទង្វើនេះ ធ្វើឱ្យប៉ះពាល់យ៉ាង ធ្ងន់ធ្ងរដល់ព្រះរតនត្រ័យទាំងបី គឺព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ និងតម្លៃដ៏ល្អផូរផង់របស់ព្រះពុទ្ធសាសនាខ្មែរ ដែលជាសាសនារបស់រដ្ឋ។ គណៈសង្ឃនាយក បានគូសបញ្ជាក់ថា […]
