ការប្តូរអភិបាលខេត្តមិនបានផ្អែកទៅលើខេត្តធំ ឬខេត្តតូចនោះទេ អ្វីដែលសំខាន់គឺស្ថិតនៅលើការដឹកនាំឆ្ពោះទៅរកការអភិវឌ្ឍន៍ ព្រោះអភិបាលខេត្តមានឋានៈ តួនាទី និងការទទួលខុសត្រូវដូចគ្នា។ នេះបើប្រសាសន៍របស់សម្ដេច ស ខេង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តពោធិ៍សាត់ថ្មី កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ដែល Karpit News សូមរំលឹកឡើងវិញ ស្របពេលដែលរាជរដ្ឋាភិបាល នៅពាក់កណ្តាលឆ្នាំ២០២៤នេះ បានផ្លាស់ប្ដូរនិងតែងតាំងអភិបាលខេត្តចំនួន០៨រូប។ សម្តេច ស ខេង មានប្រសាសន៍ថា […]
Tag: សម្ដេចក្រឡាហោម ស ខេង
សម្ដេច ស ខេង៖ កម្មវិធីកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ផ្តួចផ្តើមឡើងដោយគណបក្សប្រជាជនកម្ពុជា បន្តបោះជំហានទៅមុខ
សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង មានប្រសាសន៍ថា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ កម្ពុជានឹងចាត់ចែងរៀបចំធ្វើការបោះឆ្នោតអសកល ដើម្បីជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដើម្បីបន្តជំរុញដំណើរការកំណែទម្រង់អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ និងវិមជ្ឈការនៅថ្នាក់ក្រោមជាតិ ដែលជាគោលនយោបាយកំណែទម្រង់ផ្តួចផ្តើមដោយគណបក្សប្រជាជនកម្ពុជាឱ្យបន្តបោះជំហានទៅមុខ សំដៅចូលរួមអភិវឌ្ឍប្រទេសជាតិ ប្រកបដោយចីរភាពរយៈពេលវែង។ សម្តេចបានថ្លែងនារសៀលថ្ងៃអាទិត្យ ទី២៤ ខែមីនា […]
សម្ដេច ស ខេង៖ ជោគវាសនាអភិបាលខេត្តកំពង់ស្ពឺ នឹងទៅជាយ៉ាងណា រងចាំការសម្រេចពីរដ្ឋាភិបាល
គិតមកដល់ពេលនេះ នៅសល់ ២៥ថ្ងៃទៀត មានរយៈពេល ៨ឆ្នាំពេញហើយ សម្រាប់អាណត្តិអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង ព្រោះតាមច្បាប់គឺកំណត់តំណែងអភិបាលខេត្តឲ្យពីរអាណត្តិ ដោយមួយអាណត្តិ ៤ឆ្នាំ។ បើសិន ៤ឆ្នាំហើយ អភិបាលខេត្តដល់អាយុ ៦០ឆ្នាំ គឺត្រូវដាក់ឲ្យចូលនិវត្តន៍ តែបើមិនទាន់ដល់អាយុទេអាចឲ្យធ្វើបន្ត ៤ឆ្នាំទៀត។ នេះបើតាមការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក […]
សម្ដេចក្រឡាហោម ស ខេង ៖ រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការជាកិច្ចការអាទិភាព
ក្នុងជំនួបពិភាក្សាការងារ រវាង សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាមួយ លោក WILL Parks នាយកអង្គការ យូនីសេហ្វ ប្រចាំកម្ពុជា នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ សម្តេចសូមថ្លែងអំណរគុណចំពោះអង្គការ យូនីសេហ្វ ដែលបានផ្តល់ការគាំទ្រតាមរយៈជំនួយ ឬកម្មវិធីផ្សេងៗជាមួយក្រសួងមហាផ្ទៃ ជាពិសេសពាក់ព័ន្ធការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដែលផ្ដោតទៅលើការលើកកម្ពស់តួនាទីរបស់ស្ត្រី និងការចូលរួមគាំពារដល់កុមារដែលកិច្ចការនេះក៏ជាផ្នែកមួយនៅក្នុងក្របខ័ណ្ឌនៃការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការផងដែរ។
សម្ដេច ស ខេង៖ ក្រុមប្រឆាំងជ្រុលនិយមមួយចំនួន នៅតែប៉ុនប៉ងបង្កចលាចលក្នុងសង្គម
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តន៍ជន និងអតីតយុទ្ធជន ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។ អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងការកោតសរសើរ […]
សម្ដេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងព្រះរាជក្រឹត្យ ស្ដីពី គោរមងារឧកញ៉ា
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងព្រះរាជក្រឹត្យ ស្ដីពី គោរមងារឧកញ៉ា នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ១៣រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ។
