សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ Tan Sri Hj Mohd Nizam bin Hj Jaffar អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី និង គណៈប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួបនេះ, […]
Tag: សម្តេចធិបតី ហ៊ុន ម៉ាណែត
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញបើកការបោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា នៅភ្នំគិរីរម្យ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញបើកព្រឹត្តិការណ៍បោះជំរំ ឆ្នាំ២០២៥ របស់សមាគមកាយឫទ្ធិនារីកម្ពុជា នៅទីតាំងលម្ហែគិរីរម្យរីសត ស្ថិតក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសុម-គិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង” ។ ក្នុងឱកាសនោះលោកជំទាវបណ្ឌិត មានប្រសាសន៍ថា ការបោះជំរំនេះ គឺជាការផ្ដល់ការអប់រំដល់កុមារ ដល់យុវតី នូវការអប់រំបែបចលត ការបង្រៀននូវអ្វីដែលមិនបានរៀននៅក្នុងសាលា […]
១០ខែ ឆ្នាំ២០២៥ កម្ពុជា ទទួលបានអ្នកធ្វើដំណើរតាមផ្លូវអាកាសចំនួនជាង៥លាន៧សែននាក់ កើនឡើង១៤%
ក្នុងរយៈពេល១០ខែ នៃឆ្នាំ២០២៥ នេះការដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជា ទទួលបានអ្នកធ្វើដំណើរតាមផ្លូវអាកាសជាង៥លាន ៧សែននាក់ ពោលគឺមានការកើនឡើង១៤% ធៀបនឹងកំឡុងពេលដូចគ្នានៅឆ្នាំ២០២៤ ដែលមានចំនួនត្រឹមតែ៥លាននាក់។ នេះបើតាមការបញ្ជាក់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ក្នុងសារលិខិតក្នុងឱកាស« ទិវាជាតិអាកាសចរណ៍ស៊ីវិល »លើកទី១។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេសចំនួន៣៥ […]
ទិវាជាតិអ្នកនិពន្ធឆ្នាំនេះ! សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវឲ្យគ្រប់ផ្នែកពាក់ព័ន្ធ ចូលរួមគាំទ្រដល់វិស័យតែងនិពន្ធនៅកម្ពុជា
តាមរយៈសារលិខិត ក្នុងឱកាសទិវាជាតិអ្នកនិពន្ធ ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវចំពោះក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការជាតិ និងអន្តរជាតិ វិស័យឯកជន គ្រឹះស្ថានសិក្សានានា សមាគម អ្នកនិពន្ធខ្មែរ និងគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ ឲ្យចូលរួមសហការគាំទ្រចំពោះវិស័យតែងនិពន្ធនិងចូលរួម ផ្សព្វផ្សាយទិវាជាតិអ្នកនិពន្ធ លើកទី២ ឆ្នាំ២០២៥ ឱ្យបានទូលំទូលាយ ដើម្បីបំផុសស្មារតី […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ផ្លូវជាតិលេខ៤៨ ជាខ្សែផ្លូវយុទ្ធសាស្ត្របង្កើនការតភ្ជាប់សេដ្ឋកិច្ច និងទេសចរណ៍
ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដើម្បីបង្កើនការតភ្ជាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម និងទេសចរណ៍។ នេះជាគូសបញ្ជាក់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅលើបណ្តាញសង្គមនាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ខ្សែផ្លូវនេះ បាន និងកំពុងដើរតួនាទីជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា និយាយជារួម ក៏ដូចជាខេត្តកោះកុង និយាយដោយឡែក […]
រាជរដ្ឋាភិបាល បន្តកំណត់អត្តសញ្ញាណជនមានពិការភាពគ្រប់ទីកន្លែងនៅទូទាំងប្រទេស ដើម្បីផ្តល់ការគាំទ្រតាមតម្រូវការជាក់ស្ដែង
គិតមកដល់ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននិងកំពុងដំណើរការអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គមនិងសិទ្ធិជាមូលដ្ឋាន ដែលបច្ចុប្បន្នជនមានពិការភាពចំនួន៣៥៥ ២៨០នាក់ ក្នុងនោះស្រ្តីចំនួន១៧៤ ០១៣នាក់ ត្រូវបានកំណត់ អត្តសញ្ញាណតាមរយៈជនបង្គោលនៅឃុំ សង្កាត់ទូទាំងប្រទេស ហើយបានផ្ដល់បណ្ណសម្គាល់ជនមានពិការភាព បានចំនួន២៨៩ ៥៤៣បណ្ណ ក្នុងនោះស្ត្រីចំនួន១៤១ ០៨៥នាក់។ នេះបើតាមសារលិខិត របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៧ និងអន្តរជាតិលើកទី៤៣ […]
ឯកអគ្គរដ្ឋទូតប្រេស៊ីល ប្ដេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ វីវៀន ឡូស សាន់ម៉ាទីន (Vivian Loss Sanmartin) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីលប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប, លោកជំទាវឯកអគ្គរដ្ឋទូត បានបង្ហាញនូវសេចក្ដីសោមនស្សជាខ្លាំង ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រេស៊ីលទី១ ប្រចាំកម្ពុជា […]
កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ឲ្យកាន់តែរឹងមាំ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Bui Thanh Son ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការសម្រេចបាននូវសមិទ្ធផលជាច្រើនរបស់កម្ពុជា នាពេលកន្លងមក និងមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចបវរធិបតី […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទូន្មានក្រុមប្រឆាំងនៅក្រៅប្រទេសថា បើមិនយល់ច្បាស់រឿងផែនទី ឬកិច្ចការព្រំដែនទេ សូមកុំតាំងខ្លួនធ្វើជាអ្នកចេះជាងអ្នកជំនាញ
សម្តេចបវរធិបតី ហ៊ុន ណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទូន្មានទៅកាន់ក្រុមបក្សប្រឆាំងនៅក្រៅប្រទេសជាពិសេសលោក អ៊ុំ សំអាន ថាបើយមិនយល់ច្បាស់រឿងផែនទី ឬកិច្ចការព្រំដែននោះទេ កុំតាំងខ្លួនធ្វើជាអ្នកចេះជាងអ្នកជំនាញព្រំដែនដែលបានធ្វើកិច្ចការងារនេះរាប់ទសវត្សរ៍មកហើយ។ តាមរយៈទំព័រហ្វេសបុកនារសៀល ថ្ងៃទី២៧ ខែវិច្ឆិកានេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងថា៖ «ក្នុងកាលៈទេសៈដែលយើងកំពុងដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ខ្ញុំមិនចង់មានការឆ្លើយឆ្លងជាមួយអ្នកនយោបាយខ្មែរមួយចំនួននោះទេ។ ក៏ប៉ុន្តែពេលខ្លះក៏មានការចាំបាច់ក្នុងការលើកឡើងនូវចំណុចមួយចំនួន កុំឱ្យក្រុមអ្នកនយោបាយខ្លះឆ្លៀតប្រឌិតរឿងមិនពិតក្នុងចេតនាកេងចំណេញនយោបាយ និងដើម្បីឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលើរាជរដ្ឋាភិបាល»។ សម្តេចបានបន្តថា កាលពីព្រឹកមិញនេះ លោក អ៊ុំ […]
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន៖ កម្ពុជា និងថៃ បានឯកភាពបញ្ជូនក្រុមការងារចុះអនុវត្តការងារបោះបង្គោលបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ៤២-៤៧
ការងារវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះ បង្គោលព្រំដែនលេខ៤២-៤៧ ភាគីកម្ពុជា និងភាគីថៃ បានឯកភាពគ្នាបញ្ជូនក្រុមវាស់វែងចម្រុះចុះអនុវត្តការងារ លើដីជាក់ស្តែង ដើម្បីឈានទៅរកការដោះស្រាយលើបញ្ហានៅភូមិជោគជ័យ និងភូមិព្រៃចាន់ ស្ថិតក្នុង ភូមិសាស្ត្រឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ក្នុងសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបញ្ជាក់ថា ពាក់ព័ន្ធការងារវាស់វែងនិងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរ បានចាប់ផ្តើមចុះអនុវត្តការងារនៅលើដីជាក់ស្តែងចាប់តាំងពីឆ្នាំ២០០៦មកម្លេះ ដើម្បីវាស់វែងនិង ស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែន (បេតុង) ចំនួន […]

