សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ទ្រង់សព្វព្រះរាជហឫទ័យប្រោសប្រទានថវិកាចំនួន ២០ម៉ឺនដុល្លារអាមេរិកដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរួមចំណែករក្សានិរន្តរភាពដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលបាននិងកំពុងបំពេញបេសសកម្មសង្រ្គោះជីវិតទារក និងកុមារនៅកម្ពុជា ដោយមិនគិតថ្លៃ និងប្រកបដោយគុណភាព។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរពេទ្យគន្ធបុប្ផា
