សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក សម្ដេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តច័ន្ទបុរីវង្ស និងសប្បុរសជននានា បានរៀបចំអំណោយផ្ដល់ជូនវីរកងទ័ព កំពុងឈរការពារបូរណភាពទឹកដីនៅទិសថ្មដា ភូមិភាគ៥។ សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក មានព្រះបន្ទួលថា ការនាំយកអំណោយផ្ដល់ជូនដល់វីរកងទ័ពជាបន្តបន្ទាប់នេះ គឺបង្ហាញពីការគាំទ្រ និងលើកទឹកចិត្តទៅដល់វីរកងទ័ព ដែលកំពុងឈរការពារបូរណភាពទឹកដី និងបានបង្ហាញពីកម្លាំងសាមគ្គីជាតិខ្មែរ ប្រឆាំងទៅនឹងអំពើឈ្លានពាន ។ ជាមួយនេះ សម្ដេចព្រះសង្ឃនាយករងទី១ មានព្រះរាជបន្ទួលបន្តថា បានបង្ហាញនូវជំនឿមុតមាំ […]
Tag: សម្តេចសង្ឃ
ព្រះមហាក្សត្រ យាងសម្ពោធប៉ុស្តិ៍សុខភាព សម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងជាព្រះរាជាធិបតី ក្នុងព្រះរាជពិធីសម្ពោធព្រះរាជពិធីសម្ពោធប៉ុស្តិ៍សុខភាព សម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤នេះ។ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ បានឲ្យដឹងថា ព្រះរាជពិធីសម្ពោធព្រះរាជពិធីសម្ពោធប៉ុស្តិ៍សុខភាព សម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ ដែលជាតង្វាយគម្រប់ខួប ២០ព្រះវស្សា នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ និងខួប២០ឆ្នាំនៃការបង្កេីតពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ព្រមទាំងខួបឆ្នាំទី៣៣ […]
ពិធីថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះសង្ឃរាជ ទេព វង្ស បានបញ្ចប់ដោយក្តីអាឡោះអាល័យបំផុត
ព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានរៀបចំព្រះរាជពិធីថ្វាយព្រះភ្លើងរួចរាល់ហើយ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០៤ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងព្រះរាជពិធីនេះ មានការយាង និមន្ដចូលរួមពីព្រះសម្ដេចសង្ឃ ព្រះសង្ឃ មន្រ្តីសង្ឃគ្រប់ឋានានុក្រម គណៈប្រតិភូព្រះសង្ឃអន្តរជាតិមកពីប្រទេសចំនួនន ១២ប្រទេស និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ស្ថាប័នកំពូលទាំងបី ព្រឹទ្ធសភា រដ្ឋសភា […]
