ដោយមានកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សាលារាជធានីភ្នំពេញ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមបាល់ទាត់តារាកម្ពុជា បានសហការរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ក្រោមមូលបទ «កីឡារស់ក្នុងសន្តិភាព» នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ។ ព្រឹត្តិកាណ៍ដ៏អស្ចារ្យនេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេចហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានកីឡាករល្បីៗរួមមាន ក្រុមបាល់ទាត់គុនខ្មែរ ក្រុមបាល់ទាត់ថ្នាក់ដឹកនាំ សសយក និងក្រុមតារាបាល់ទាត់កម្ពុជា […]
