សម្តេច ម៉ែន សំអន អំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់រួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីប្រទេសជាតិកាន់តែអភិវឌ្ឍន៍រីកចម្រើន

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន គឺជាមគ្គុទេសក៏ឯកនិងប្រតិបត្តិករនយោបាយ ឈ្នះ-ឈ្នះ ដែលសម្រេចបាននូវសុខសន្តិភាព ឯកភាពជាតិពេញលេញនិងការអភិវឌ្ឍគ្រប់វិស័យ ក្នុងនោះផងដែរ សុខុដុមនីយកម្មសាសនាក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ ដែលអនុញ្ញាតិឲ្យប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទីអាចប្រារព្ធពិធីព្រះពុទ្ធសាសនា តាមបំណងប្រាថ្នារៀងខ្លួន។ សម្តេចក៏បានអំពាវនាវឲ្យបងប្អូនទាំងអស់រួមគ្នាថែរក្សានូវសុខសន្តិភាព នេះឲ្យបាននៅគង់វង្ស ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។ ការលើកឡើងរបស់សម្តេចកិត្តិសង្គហបណ្ឌិត នាឱកាសអញ្ជើញប្រគេនទៀនព្រះវស្សា ដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសចំនួន ៣វត្ត ស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ […]

សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងសមរភូមិក្រោយ និងសមរភូមិមុខ នៅតែជាចំណងមិនអាចកាត់ផ្តាច់បានទេ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់អំណោយ ជូនដល់កងទ័ពដែលស្ថិតនៅខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥។ ថ្លែងក្នុងពិធីនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា […]

សម្តេច ម៉ែន សំអន៖ ការអាន នឹងធ្វើឱ្យមនុស្សមានសុខភាពខួរក្បាលល្អ កាត់បន្ថយភាពស្ត្រេស ចេះត្រិះរិះពិចារណាបានស៊ីជម្រៅ

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សតនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងថា ការអានបានផ្តល់ប្រយោជន៍ដ៏ធំធេង នឹងធ្វើឱ្យមនុស្សមានសុខភាពខួរក្បាលល្អ កាត់បន្ថយភាពស្ត្រេស ចេះត្រិះរិះពិចារណាបានស៊ីជម្រៅ​មានចំណេះដឹងទូលំទូលាយ បង្កើនភាពច្នៃប្រឌិត និងទទួលបាននូវគំនិតល្អៗទាន់សម័យកាល សម្រាប់ប្រើប្រាស់ជាប្រយោជន៍ដល់ជីវិតរស់នៅ ឆ្ពោះទៅការកសាងសង្គមពុទ្ធិមួយដ៏រឹងមាំ។ សម្តេចមានប្រសាសន៍បែបនេះ ក្នុងពិធីប្រារព្ធទិវាជាតិអំណានលើកទី១០ ១១ មីនា ២០២៥ក្រោមប្រធានបទ “ការអានផ្សារភ្ជាប់អន្ដរជំនាន់មនុស្សក្នុងសង្គម ” វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅថ្ងៃទី១១ ខែ មីនា ឆ្នាំ២០២៥។ […]

សម្តេច ម៉ែន សំអន៖ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់តម្លៃស្ត្រី និងផ្តល់ឱកាសជាច្រើនក្នុងដំណើរការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ក្រោមប្រធានបទ សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥។ ថ្លែងក្នុងពិធីសំណេះសំណាល សម្តេចកិត្តិសង្គហបណ្ឌិត បាននាំយកការផ្តាំផ្ញើសាកសួរ […]

សម្តេច ម៉ែន សំអន សំណូមពរឲ្យប្រជាពលរដ្ឋអាស្រ័យផលអណ្តូង ទឹកទាំងអស់ រួមគ្នាថែរក្សាអណ្តូង ដើម្បីជាប្រយោជន៍រួមនៅក្នុងសហគមន៍

សម្តេចកិត្តិសង្គហបណ្ឌិតបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ចូលរួមជាអធិបតីក្នុងពិធីសម្ពោធអណ្តូងទឹកស្អាត ដើម្បីវឌ្ឍនភាពសហគមន៍ និងសំណេះសំណាលជាមួយ សមាគមអតីតយុទ្ធជនកម្ពុជា រួមមាន យុទ្ធមិត្តបម្រើកទ័ពជំនាន់ឆ្នាំ១៩៧៨ អតីតយុទ្ធជន អតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន ពលី ពិការ និងនិវត្តន៍ជន ដែលមានគុណបំណា់ចំពោះជាតិ មាតុភូមិ ចំនួន ៥០០គ្រួសារ ស្ថិតនៅក្នុង ភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ […]

សម្តេច ម៉ែន សំអន បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នៅខេត្តស្វាយរៀង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤  ដែលបានរៀបចំនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង នាព្រឹកថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤

សម្តេច ម៉ែន សំអន ចុះពិនិត្យមើលសកម្មភាពដាំដំណាំធម្មជាតិរបស់កសិករនៅស្រុកស្វាយទាប

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានអញ្ជើញចុះមើលសកម្មភាពដាំដំណាំធម្មជាតិរបស់កសិករ ឡឹក ប៊ុនធឿន

អបអរសាទរ! សម្តេច ម៉ែន សំអន បំពាក់គ្រឿងឥស្សរិយយសឲ្យតារាចម្រៀង ឆាយ វីរៈយុទ្ធ 

លោក ឆាយ វីរៈយុទ្ធ ទទួលបានគ្រឿងឥស្សរិយយសថ្នាក់មហាសិរីវឌ្ឍន៍ពីរាជរដ្ឋាភិបាលកម្ពុជា ដែលប្រទានដោយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា

សម្តេច ម៉ែន សំអន៖ រាជរដ្ឋាភិបាលតែងតែគិតគូដល់ជនមានពិការភាព មានចំណេះដឹង ឲ្យបានចូលបម្រើការងារនៅតាមស្ថាប័នរដ្ឋ និងឯកជន

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយក្មួយៗកុមារ គ ថ្លង់ និង ពិការភ្នែកនៅ លោកគ្រូអ្នកគ្រូចំនួន ជិត ៥០០នាក់ ដែលមកពីវិទ្យាល័យអប់រំពិសេសច្បារអំពៅ និងវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ដែលបានរៀបចំឡើងនៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ស្ថិតក្នុខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។ សម្តេចកិត្តិសង្គហបណ្ឌិត បានសម្តែងការអាណិតអាសូរ […]

5
Promotion