សម្តេច សាយ ឈុំ៖ រដ្ឋាភិបាលថ្មីដឹកនាំដោយអ្នកបន្តវេនវ័យក្មេង សកម្ម រស់រវើក និងផ្តល់ផ្លែផ្កាជាវិជ្ជមានលើគ្រប់វិស័យ

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល មើលឃើញថា ក្នុងរយៈពេល ១ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងចាត់តាំងអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១យ៉ាងសកម្ម រស់រវើកប្រកបដោយផ្លែផ្កាជាវិជ្ជមានលើគ្រប់វិស័យឆ្លើយតបយ៉ាងស័ក្តិសមទៅនឹងទំនុកទុកចិត្តរបស់គណបក្សប្រជាជន និងប្រទេសជាតិ ។ ការលើកឡើងរបស់សម្តេច សាយ ឈុំ ក្នុងពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត ២ ជំនាន់ទី ១៣ នៅថ្ងៃទី០២ […]

សម្តេច សាយ ឈុំ ណែនាំឲ្យរួមគ្នាដោះស្រាយបញ្ហាមួយចំនួនក្នុងពុទ្ធសាសនា ដែលជះឥទ្ធិពលមិនល្អដល់សង្គម និងសាសនា

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែធ្នូនេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ ដែលរៀបចំឡើងដោយក្រសួងធម្មការ និងសាសនារយៈពេល២ថ្ងៃ ថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០២៣ នៅវិទ្យាស្ថានជាតិអប់រំ។ សម្តេចប្រធានព្រឹទ្ធសភាបានលើកឡើងថា ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋមានការរីកចម្រើនគួរឱ្យកត់​សម្គាល់​ទាំងបរិមាណ និងគុណភាព ដោយវិស័យពុទ្ធិកសិក្សាជាវិស័យដ៏សំខាន់សម្រាប់ការបណ្ដុះបណ្ដាល​ធនធានព្រះសង្ឃក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ។ តែទន្ទឹមនឹងការរីកចម្រើនទាំងឡាយ ក៏នៅមានបញ្ហាមួយចំនួនដែលត្រូវរួមគ្នាដោះស្រាយ ដើម្បីចៀសវាងនូវបាតុភាពអសកម្មផ្សេងៗ ដែលជះឥទ្ធិពលមិនល្អដល់សង្គមជាតិ និងសាសនា […]

5
Promotion