សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារគណៈកម្មាធិការគណបក្សខេត្តព្រៃវែង ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥នេះ ស្ថិតនៅភូមិ២ សង្កាត់កំពង់លាវ ក្រុងព្រៃវែង។ សម្តេចក្រឡាហោម មានប្រសាសន៍ថា ឆ្នាំ២០២៥ នេះជាពេលវេលាដ៏សមស្របសម្រាប់គណបក្សយើងបន្តពង្រឹង សកម្មភាពការងារគណបក្សឱ្យបានសកម្មព្រមៗគ្នាគ្រប់មូលដ្ឋាន ពិសេសការបន្ត ពង្រឹងអង្គការចាត់តាំងបក្សនៅមូលដ្ឋាន ការជំរុញសកម្មភាពចលនាអង្គការមហាជន របស់គណបក្សដើម្បីពង្រឹង ពង្រីកសមាជិកបក្សពីក្នុងចំណោមយុវជនដែលដល់អាយុ ត្រូវបោះឆ្នោត […]
Tag: សម្តេច ស ខេង
សម្តេចតេជោ ហ៊ុន សែន៖ សម្តេច ស ខេង ជាឥស្សរជនស្នេហាជាតិ ស្នេហាប្រជាជនដ៏ស្មោះស្ម័គ្រ និងបានកសាងសមិទ្ធផលសង្គមជាច្រើន
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតជូនពរសម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសខួបចម្រើនជន្មាយុ ៧៣ឆ្នាំ ឈានចូល ៧៤ឆ្នាំ នៅថ្ងៃទី១៥ ខែ មករា ឆ្នាំ២០២៥។ ក្នុងសារលិខិត សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «សម្តេច ជាឥស្សរជនស្នេហាជាតិ ស្នេហាប្រជាជនដ៏ស្មោះស្ម័គ្រ ដែលបានខិតខំប្រឹងប្រែងតស៊ូព្យាយាម […]
អ្នកនាំពាក្យ បដិសេធការផ្សព្វផ្សាយថា «លោក ស ខេង និង ស សុខា ត្រូវបាន ហ៊ុន សែន បញ្ជាឱ្យព័ទ្ធផ្ទះ និងឃុំខ្លួននៅក្នុងផ្ទះ ពាក់ព័ន្ធនឹងការមិនគាំទ្រគម្រោង CLV»
អ្នកនាំពាក្យសម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ចេញសេចក្តីប្រកាសបដិសេធចំពោះគណនីហ្វេសប៊ុកឈ្មោះ Samdech Seng Ratana 007 (ទូរទស្សន៍សំឡេងមនសិការខ្មែរ) ដែលបានផ្សព្វផ្សាយថា “លោក ស ខេង និង ស សុខា ត្រូវបាន ហ៊ុន សែន បញ្ជាឱ្យព័ទ្ធផ្ទះ និងឃុំខ្លួននៅក្នុងផ្ទះ ពាក់ព័ន្ធនឹងការមិនគាំទ្រគម្រោង CLV”! អ្នកនាំពាក្យ […]
សម្តេច ស ខេង៖ មជ្ឈដ្ឋានប្រឆាំងជ្រុលនិយមទាំងក្នុង និងក្រៅប្រទេស តែងតែប្រើវិធីសាស្ត្រដដែលៗបង្កប់ដោយល្បិចកលពុតត្បុត
សម្តេច ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ជាថ្មីថា ជំហររបស់សម្តេចចំពោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល គឺពុំមានអ្វីប្រែប្រួលនោះទេ។ ការបញ្ជាក់របស់សម្តេចក្រឡាហោមនេះ ក្រោយពេលដែលនាពេលថ្មីៗនេះ មានក្រុមជនអគតិមួយចំនួន ឆ្លៀតឱកាស «ដុតឱ្យខ្លោច រោចឱ្យឆៅ» តាមរយៈការធ្វើសកម្មភាពកាត់យកខ្លឹមសារសម្លេង និងវីដេអូរបស់សម្តេច មកផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម ដើម្បីបម្រើឱ្យគោលបំណងទុច្ចរិតរបស់ខ្លួន ក្នុងការបំបែក បំបាក់សាមគ្គីភាព ឯកភាពផ្ទៃក្នុង ជាពិសេសក្នុងចេតនាបង្កើតឱ្យមានការភ័ន្តច្រឡំ និងមន្ទិលសង្ស័យ មកលើជំហររបស់សម្តេច ចំពោះគណបក្សប្រជាជនកម្ពុជា […]
សម្តេច ស ខេង អំពាវនាវដល់ជនរួមជាតិទាំងអស់បញ្ឈប់ការលក់ ទិញ និងបរិភោគសាច់សត្វព្រៃ និងសត្វកម្រ
សម្ដេច ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវដល់ជនរួមជាតិទាំងអស់បញ្ឈប់ការលក់ ទិញ និងបរិភោគសាច់សត្វព្រៃ និងសត្វកម្រ។ សម្តេចបានឲ្យដឹងថា នាពេលថ្មីៗនេះ សម្តេច បានប្រគល់សត្វពង្រូលមួយក្បាលជូនឧទ្យានសួនសត្វភ្នំតាម៉ៅ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ ស្ថិតនៅស្រុកបាទី ខេត្តតាកែវ ។ សត្វពង្រូលអានាថាមួយក្បាលនេះបានលូនចូលមកផ្ទះរបស់សម្តេច កាលពីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។ ជាមួយនឹងការរួមចំណែកដ៏តូចមួយនេះ សម្ដេច ស ខេង ក៏សូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់មេត្តាបញ្ឈប់ការលក់ […]
